ក្រុមក្រសួងការពារជាតិបានយកឈ្នះម្ចាស់ផ្ទះភ្នំពេញ ១ទល់នឹង០ រកដោយបានដោយកីឡាករ Kim kyong hun ខណៈអ្នកចាំទីដៃទី២ របស់ទ័ព អ៊ុំ វិចិត្រ សង្គ្រោះបាល់ពីស៊ុតរបស់កីឡាករភ្នំពេញក្រោនបានជាច្រើនលើកក្នុងជំនួបជើងទី២ កាលពីចុងសប្តហ៍កន្លងទៅ នៅកីឡដ្ឋាន RSN។
ចំពោះលទ្ធផលនេះដែរ ក្រុមភ្នំពេញក្រោនមិនអាចសង់សឹងក្រុមក្រសួងការពារជាតិបានឡើយ ពោលកាលពីជើងទី១ នៅទឹកដីទ័ព ចាញ់ ៣ទល់នឹង២។ ជាមួយនឹងការបាត់បង់៣ពិន្ទុ ក្នុងដីខ្លួនរបស់ភ្នំពេញក្រោន ធ្វើឲ្យក្រុមជើងឯក ៦សម័យនេះធ្លាក់ពីកៅអី Top 4 មកចំណាត់លេខ៥ មាន៣២ពិន្ទុ ហើយក្រុមក្រសួងការពារជាតិឡើងមកចំណាត់ថ្នាក់លេខ៤ វិញ តាមពីក្រោយក្រុមកំពូលតារាង ក្រុមព្រះខ័នរាជស្វាយរៀង មាន៣៧ពិន្ទុ៕