ក្រុម​ភ្នំពេញ​ក្រោន ​នឹង​ទទួល​ក្រុម​បាល់ទាត់​អាស៊ីអឺរ៉ុប​ប្រកួត​កម្ដៅ​សាច់​ដុំ​ បែប​មិត្តភាព​នៅ​ថ្ងៃ​ទី​២៤ ខែ ​មីនា ​ឆ្នាំ​ ២០១៨​នេះ​ក្នុង​កីឡដ្ឋាន​ RSN Stadium ​វេលា​ម៉ោង​៤​រសៀល​។

ការ​ប្រកួត​នេះ ​ប្រិយ​មិត្ត​អាច​ចូល​ទស្សនា​ការ​ប្រកួត​ដោយ​សេរី​ផង​ដែរ។ និយាយ​ពី​ការ​ប្រកួត​ក្នុង​លីក​វិញ​ក្រុម​ទាំង​ពីរ​មិន​ទាន់​បាន​ជួប​គ្នា​នៅ​ឡើយ​ទេ​។ ឆ្លង​កាត់​បី​ប្រកួត​កន្លង​មក​ក្រុម​អាស៊ី​អឺរ៉ុប​ទទួល​លទ្ធផល ​ហាក់​មិន​សូវ​សម​ប្រកប​ប៉ុន្មាន​ទេ​ដោយ​ឆ្លង​កាត់​៣​បី​ប្រកួត​ចាញ់​២​ និង​ឈ្នះ​មួយ។

ចំណែក​ភ្នំពេញ​ក្រោន​វិញ​ ឈ្នះ​២​និង​ស្មើ​មួយ​មិន​ទាន់​ចាញ់​នៅ​ឡើយ​។ កុំ​ភ្លេច​ណា!​ លីក​ខ្លាំង​ជម្រើស​ជាតិ​ខ្លាំង!

 

រូបភាព៖ ភ្នំពេញក្រោន