គូឡាឡាំពួ៖ ក្រោយប្រជុំពិភាក្សាកាលពីម្សិលមិញ គណៈកម្មការវិន័យរបស់សហព័ន្ធបាល់ទាត់អាស៊ី បានបញ្ជាក់ថាក្លឹបជើងឯករបស់ឡាវ Lao Toyota នឹងអស់សិទ្ធចូលរួមលេងក្នុងពានរង្វាន់ AFC Cup 2018 ខាងមុខនេះ ។
ស្ថាប័ន ECB បានរកឃើញថា ក្លឹបមានការទាក់ទងដោយ(ផ្ទាល់/ប្រយោល)ទៅក្នុងសកម្មភាពនៃការរៀបចំលទ្ធផលទុកមុនអំឡុងការប្រកួតពាន AFC Cup 2015 និង2016។ សកម្មភាពនេះបានបំពានទៅនឹងមាត្រាទី១២.៨ នៃគោលការណ៍ណែនាំសម្រាប់ការប្រកួតប្រជែងក្នុងពានរង្វាន់របស់ក្លឹប ក្រោមសមាជិកសហព័ន្ធបាល់ទាត់អាស៊ី ទិសដៅឆ្នាំ ២០១៧-២០២០។
គណៈកម្មការរៀបចំការប្រកួតពានរង្វាន់លំដាប់ AFC នឹងពិនិត្យបន្ថែម ហើយសម្រេចចិត្តពិន័យលើករណីនេះ។សូមបញ្ជាក់ក្លឹប Lao Toyota នឹងត្រូវប្រកួតវគ្គជម្រុះ Play-off ពានAFC Cup 2018 ជាមួយក្លឹបបឹងកេត ដើម្បីរកកៅអីទៅប្រកួតប្រជែងវគ្គជម្រុះក្នុងពូលតំបន់អាស៊ាន៕
ប្រភព៖ AFC Official