កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ដែលមានការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំរវាង ឥណ្ឌូនេស៊ី ជាមួយ ហ្វីជី នាប្រទេសឥណ្ឌូនេស៊ីផ្ទាល់ អ្នកគាំទ្រម្នាក់បានស្លាប់ក្នុងអំឡុងពេលចូលទស្សនាការប្រកួត។
អ្នកគាំទ្រសញ្ជាតិឥណ្ឌូនេស៊ីដែលបានស្លាប់មានឈ្មោះថា Catur Yuliantoro អាយុ៣២ឆ្នាំ បានស្លាប់ដោយសារកាំជ្រួចដែលបានបាញ់ដោយអ្នកចូលទស្សនាដទៃទៀត ក្នុងអំឡុងការប្រកួត នាកីឡដ្ឋាន Patriot Chandrabhaga Stadium។
សេចក្ដីរាយការណ៍បានបន្ថែមថា Catur Yuliantoro រងរបួសយ៉ាងធ្ងន់ធ្ងរ នឹងត្រូវបានបញ្ចូនទៅមណ្ទីរពេទ្យភ្លាមៗ ប៉ុន្តែត្រូវបានបាត់បង់ជីវិតនៅតាមផ្លូវទៅមន្ទីរពេទ្យ។
ជុំវិញការស្លាប់នេះ អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី កញ្ញា Ratu Tisha Destria បានលើកឡើងថា៖ «យើងថ្កោលទោសទង្វើនេះ។ … ឥឡូវនេះយើងកំពុងរស់នៅជាមួយក្រុមគ្រួសាររបស់គាត់»។
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បានសន្យាថានឹងអមដំណើរគ្រួសាររបស់ជនរងគ្រោះទៅពិធីបុណ្យសពនេះ។ បច្ចុប្បន្ននេះជនរងគ្រោះ និងគ្រួសាររនៅតែស្ថិតនៅមន្ទីរពេទ្យ Mitra ដដែល ខណៈដែរមន្រ្តីសន្តិសុខកំពុងរង់ចាំព័ត៌មានបន្ថែមពីប៉ូលីស។
គួរបញ្ជាក់ថា ការប្រកួតរវាងឥណ្ឌូនេស៊ី ជាមួយ ហ្វីជី នេះគឺមានអ្នកចូលរួមទស្សនាប្រមាណ ២ម៊ឺននាក់ បានបញ្ចប់ទៅដោយលទ្ធផល ស្មើគ្នា ០ទល់០៕
រូបភាព: bola.kompas