អាជ្ញាកណ្ដាលសញ្ជាតិសិង្ហបុរី ចំនួន៣រូប នឹងទៅចូលរួមការកាត់សេចក្ដី ការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម១៧ឆ្នាំ 2017 FIFA U-17 World Cup ដែលធ្វើឡើងនៅប្រទេសនៅឥណ្ឌា នាដើមខែតុលានេះ។
អាជ្ញាកណ្ដាលទាំង៣រូបនោះ សុទ្ធតែជាអាជ្ញាកណ្ដាលដែលមានអាជ្ញាប័ណ្ណកម្រិត FIFA រួមមាន លោក Taqi Aljaafari bin Jahari អាជ្ញាកណ្ដាលលើទីលាន និងលោក Edwin Lee ជាមួយ លោក Ronnie Koh អាជ្ញាកណ្ដាលខ្សែបន្ទាត់។
តាមគម្រោងការប្រកួតនៃពានរង្វាន់ 2017 FIFA U-17 World Cup នេះគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៧ ដោយមានប្រទេសចំនួន២៤ចូលរួមប្រកួត បែងចេកចេញជា៦ពូល ក្នុង១ពូលមាន៤ក្រុម។
មិនមានការបញ្ជាក់ច្បាស់លាស់អំពី ប្រកួតណាមួយដែលអាជ្ញាកណ្ដាលទាំង៣រូបនេះ ត្រូវកាត់សេចក្ដីឡើយ ប៉ុន្តែការប្រកួតរហូតដល់៦៨ប្រកួតក្នុងពានរង្វាន់នេះ។
សមាសភាពមន្រ្តីអាជ្ញាកណ្ដាលដែលត្រូវដឹកនាំនៅក្នុងពានរង្វាន់នេះ:
រូបភាព: Football Association of Singapore