ការប្រកួតដណ្ដើមពានរង្វាន់យុជនប្រចាំតំបន់អាស៊ានអាយុក្រោម១៥ឆ្នាំ AFF U-15 Championship 2017 ដែលធ្វើឡើងនៅប្រទេសថៃ បានរកឃើញក្រុម៤ដែឡឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីបញ្ចប់ការប្រកួតនៅក្នុងវគ្គជម្រុះតាមពូលរួចមក។

ការប្រកួតដែលធ្វើឡើងនៅខេត្ត Choburi ប្រទេសថៃ ចាប់ផ្ដើមពីថ្ងៃទី០៩ ទីបំផុតរកឃើញក្រុម៤ ដែលឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួមមាន ពូល A U-15 ថៃ ជាមួយ U-15 អូស្ត្រាលី ខណៈពូល B U-15 វៀតណាម ជាមួយ U-15 ម៉ាឡេស៊ី។

តារាងចំណាត់ថ្នាក់សម្រាប់ពូល A និងពូល B:

ដូច្នេះ ការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ U-15 ថៃ នឹងត្រូវជួបប្រកួតជាមួយ U-15 ម៉ាឡេស៊ី ស្របពេលដែល U-15 វៀតណាម ជួបប្រកួតជាមួយ U-15 ម៉ាឡេស៊ី ខណៈការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃស្អែកនេះ។

កម្មវិធីប្រកួតពេញលេញ:

 

គួរបញ្ជាក់ថាពានរង្វាន់នេះ មានក្រុមចំនួន១២ចូលរួមប្រកួតរួមមាន ម្ចាស់ផ្ទះថៃ, អូស្ត្រាលី, ឡាវ, មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី, សិង្ហបុរី, វៀតណាម, កម្ពុជា, ទីម័រខាងកើត, ម៉ាឡេស៊ី, ហ្វីលីពីន និងព្រុយណេ ខណៈដើមឡើយកាលពីឆ្នាំ២០១៦កន្លងទៅ គឺកំណត់អាយុក្រោម១៦ឆ្នាំ ដោយជើងឯកនៃពានរង្វាន់នេះគឺក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំអូស្ត្រាលី ខណៈឆ្នាំ២០១៧នេះ ត្រូវបានបន្ថយមកនៅត្រឹមអាយុក្រោម១៥ឆ្នាំវិញ៕

 

រូបភាព: aseanfootball