ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលនារីថៃ បានក្លាយជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍អាស៊ីក្នុងសាល 2017 Asian Indoor and Martial Arts Games បន្ទាប់ពីបានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលនារីជប៉ុន នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ម្សិលមិញ នៅប្រទេសតួរមីនីស្ថាន។
ការប្រកួតលើវិញ្ញាសារនារី ដែលមានក្រុមចំនួន៧ចូលរួមប្រកួត រួមមាន ជប៉ុន, ចិន, ហុងកុង តួរមីនីស្ថាន ដែលស្ថិតនៅក្នុងពូល A និង ថៃ, អ៊ីរ៉ង និងប៉ាឡេស្ទីន ដែលស្ថិតនៅក្នុងពូល B បានចាប់ផ្ដើមតាំងពីថ្ងៃទី១៦ ខែកញ្ញាមក ហើយបានបញ្ចប់នៅថ្ងៃទី២៥ ខែដដែល ម្សិលមិញនេះ។
ជាលទ្ធផលជើងឯកគឺបានទៅលើ ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិនារីថៃ ក្រោយក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលនារីជប៉ុន នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ១ទល់៣ កាលពីយប់ម្សិលមិញ។
លទ្ធផលសង្ខេបរបស់ក្រុមជម្រើសជាតិក្នុងសាលនារីថៃ:
លទ្ធផលក្នុងវគ្គជម្រុះក្នុងពូល:
តារាងចំណាត់ថ្នាក់នៅក្នុងវគ្គជម្រុះក្នុងពូល:
លទ្ធផលនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ:
លទ្ធផលនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ:
គួររំលឹកផងដែរថា ក្រុមមួយនេះក៏ទើបតែឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីចុងខែសីហាកន្លងទៅថ្មីៗនេះ៕