ឈានចូលដល់ថ្ងៃទី១២ នៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ហៅកាត់ថា ( SEA Games ) ម្ចាស់ផ្ទះ​ម៉ាឡេស៊ី នៅតែបន្តនាំមុខស្ទើរតែដាច់ទៅហើយសម្រាប់មេដាយសរុប គិតត្រឹមម៉ោងនេះ។

គិតត្រឹមថ្ងៃទី២៥ ខែសីហា ម្ចាស់ផ្ទះម៉ាឡេស៊ី នៅតែនាំមុខគេដដែលដោយរកមេដាយមាសបានរហូតដល់៦៤គ្រឿង ប្រាក់៤៥ និងសំរឹទ្ធ៤២ សរុប១៥១មេដាយ តាមពីក្រោយដោយវៀតណាម នៅលេខ២ រកបានមេដាយមាស៣៧ ប្រាក់២៦ និងសំរឹទ្ធ៣៤ ខណៈសិង្ហបុរី ធ្លាក់មកលេខ៣ និងថៃនៅលេខ៤ ដដែល។

សរុបមេដាយចំនួន៦៤៤គ្រឿង ក្នុងនោះមេដាយមាស១៩៨ មេដាយប្រាក់១៩៦ និងមេដាយសំរឹទ្ធ២៥០ គឺបានប្រទេសចំនួន១០ដណ្ដើមបាន នៅឡើយតែទីម័រខាងកើតមួយប៉ុណ្ណោះដែលនៅតែមិនទាន់រកមេដាយបាននៅឡើយសូម្បីតែ១។

មេដាយសរុបគិតត្រឹមថ្ងៃទី១២:

គិតត្រឹមថ្ងៃទី១២នេះ ប្រភេទកីឡាចំនួន១០ ត្រូវបានបញ្ចប់ការប្រកួតរួចរាល់អស់ហើយ ខណៈនៅសល់តែ៤ថ្ងៃទៀត ព្រឹត្តិការណ៍កីឡានេះនឹងបញ្ចប់ជាផ្លូវការ៕

 

រូបភាព: kualalumpur2017