ការប្រកួតកីឡាប្រណាំងកង់ Tour de Flores 2017 ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ចាប់ផ្ដើមប្រកួតនៅថ្ងៃស្អែកនេះ ដោយមានកីឡាកររាប់រយនាក់មកពីជុំវិញពិភពលោក។

ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ធ្វើឡើងនៅខេត្តជាប់ឆ្នេរសមុទ្រ East Nusa Tenggara ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី។

ការប្រកួតនេះមានក្រុមចំនួន១៩ចូលរួមប្រកួត រួមមានក្រុមមកពីឥណ្ឌូនេស៊ី, ចក្រភពអង់គ្លេស, ប្រទេសមកពីសហគមន៍អឺរ៉ុប, មកពីទ្វីបអាហ្រ្វិក, ជប៉ុន, កូរ៉េខាងត្បូង, ចិន, អូស្ត្រាលី, ថៃ, ឡាវ, អ៊ីរ៉ង និងម៉ាឡេស៊ី ជាដើម។

ការប្រកួតនឹងត្រូវបែងចែកចេញជា៦ដំណាក់កាល ជាមួយនឹងចម្ងាយផ្លូវប្រវែង ៧២១.៦ គីឡូម៉ែត្រ។

គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើង ខណៈកាលពីឆ្នាំទៅជើងឯកគឺបានទៅកីឡាករ Briton Daniel Whitehouse របស់ចក្រភពអង់គ្លេស៕

 

រូបភាព: jakartapost