កីឡាករឥណ្ឌូនេស៊ី២រូប បានឈ្នះជើងឯកលើកីឡាវាយសី ពានរង្វាន់ពិភពលោក ( 2017 Badminton World Federation Championships ) ដែលធ្វើឡើងនៅប្រទេសនៅទីក្រុង Glasgow ប្រទេសស្គុតឡែន។

កីឡាករទាំង២រូបនេះ រួមមានកីឡាករ Tontowi Ahmad និងកីឡាករ Liliyana Natsir បានយកឈ្នះទៅលើកីឡាករមកពីចិន លើវិញ្ញាសារវាយគូបុរស ដោយលទ្ធផល ១៥-២១ ២១-១៦ និងចុងក្រោយ ២១-១៥ ពោលយកឈ្នះលើកីឡាករ Zheng Siwei និង Chen Qingchen។

មេដាយសរុបលើវិញ្ញសារវាយគូបុរស:

បញ្ជីឈ្មោះអត្តពលិកដែលឈ្នះមេដាយ ទាំងមាស ប្រាក់ សំរឹទ្ធ៖

ការប្រកួតកីឡាវាយសីជើងឯកពិភពលោកនេះ ធ្វើឡើងនៅរៀងរាល់២ឆ្នាំម្ដង ខណៈការប្រកួតនៅឆ្នាំនេះបានចាប់ផ្ដើមតាំងពីថ្ងៃទី២១ និងបញ្ចប់នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងឡើយសម្រាប់ឥណ្ឌូនេស៊ី ក្នុងការឈ្នះមេដាយមាសនេះ ខណៈកាលពីឆ្នាំ២០១៥ ដែលធ្វើឡើងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ីផ្ទាល់ កីឡាករម្នាក់ក្នុងចំណោមទាំង២រូបនេះក៏បានឈ្នះមេដាយមាសលើវិញ្ញាសារវាយគូបុរសដូចគ្នាផងដែរ៕

 

រូបភាព: jakartaglobe