ការប្រកួតកីឡាប្រណាំងរថយន្ដល្បឿនលឿនជាងគេកម្រិតពិភពលោក 2017 Formula One World Championship ដែលធ្វើឡើងនៅម៉ាឡេស៊ី នៅឆ្នាំ២០១៧នេះ គឺជាឆ្នាំចុងក្រោយដែលប្រទេសនេះ ទទួលរៀបចំការប្រកួតកីឡាប្រណាំងរថយន្ដ ក្រោយដំណើរការជិត២០ឆ្នាំ ជាប់ៗគ្នារួចមក។
នៅចាំបានថា ទីលាន Sepang International Circuit ជាទីលានដែលមានចម្ងាយផ្លូវ ៥,៥៤៣ គីឡូម៉ែត្រ បានចាប់ផ្ដើមទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាប្រណាំងរថយន្ដនេះ តាំងពីឆ្នាំ១៩៩៩មក និងប្រព្រឹត្តទៅជារៀងរាល់ឆ្នាំពុំដែលអាក់ខានឡើយ។
រហូតដល់ឆ្នាំ២០១៧នេះ ជាឆ្នាំចុងក្រោយ ដែលម៉ាឡេស៊ី ទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតនេះនឹងត្រូវបញ្ចប់ ដោយគណៈរដ្ឋមន្រ្តីរបស់ម៉ាឡេស៊ី បានមើលឃើញពីផលចំណេញត្រឡប់មកវិញគឺទាបជាងសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ បើប្រៀបធៀបទៅនឹងតម្លៃនៃការឈ្នះជើងឯក។
ដូច្នេះបានសេចក្ដីថា ចាប់ពីឆ្នាំ២០១៨តទៅ ការប្រកួតកីឡាប្រណាំងរថយន្ដល្បឿនលឿនជាងគេកម្រិតពិភពលោក 2017 Formula One World Championship នឹងមិនមានវត្តមាននៅលើប្រទេសនេះទៀតឡើយ ដរាបណាការចចារ រវាងក្រុមហ៊ុន ជាមួយរដ្ឋាភិបាល មិនអាចត្រូវរូវបាន។
គួរបញ្ជាក់ថា ទីលានប្រណាំង Sepang International Circuit នេះបានសាងសង់ឡើងកាលពីឆ្នាំ១៩៩៧ និងសម្ភោធអោយប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩៩៩ ជាមួយនឹងការប្រកួតលើកដំបូងនៃព្រឹត្តិការណ៍នេះផងដែរ។
លទ្ធផល១៨ឆ្នាំចុងក្រោយនៃព្រឹត្តិការណ៍នេះ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី:
បែបនេះក្ដី ការប្រកួតប្រណាំងរថយន្ដកម្រិតពិភពលោក 2017 Formula One World Championship លើកចុងក្រោយ ដែលស្ថិតនៅក្នុងដំណាកកាលទី១៥ គ្រោងធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ នេះ៕
រូបភាព: yallabook