ក្រុមហ៊ុន King’s Power ដែលជាដៃគូរបស់ក្លិប Leicester City នៃលីគកំពូលអង់គ្លេស បានបង្កើតពានរង្វាន់យុវជនអាយុក្រោម១៥ឆ្នាំ King Power’s Cup ដើម្បីស្វែងរកកីឡាករវ័យក្មេងដ៏ល្អចំនួន១០រូប ទៅហ្វឹកហាត់រយៈពេល៣០ខែ នៅ Leicester Academy ជាមួយប្រាក់អាហារូបករណ៍ ចំនួន១លានបាត សំរាប់ក្រុមដែលឈ្នះជើងឯក។
ការប្រកួតនេះគឺជាផ្នែកមួយនៃគម្រោងរបស់ក្រុម Leicester City ( Fox Hunt Season 3 ) ដែលនឹងជ្រើសរើសកីឡាករដែលលេងល្អបំផុតចំនួន១០នាក់ ដើម្បីហ្វឹកហាត់រយៈពេល២ឆ្នាំកន្លះ នៅ LFC Academy ក្នុង Leicester និងសិក្សានៅមហាវិទ្យាល័យ Ratcliffe ដ៏ល្បីល្បាញនៃទីក្រុងនេះ ក្រុមហ៊ុននេះនឹងចំណាយប្រាក់ប្រហែល ១៥លានបាត សម្រាប់ក្មេងម្នាក់ៗក្នុងកំឡុងពេលស្នាក់នៅទីនោះ។
មានក្រុមជាង២០០ហើយបានចុះឈ្មោះចូលរួមការប្រកួត ដែលផ្តល់រង្វាន់ទឹកប្រាក់សរុបចំនួន៣លានបាតមួយនេះ។
បញ្ជាក់ថា ការប្រកួតនឹងចាប់ផ្តើមជាមួយនឹងការប្រកួតនៅក្នុងតំបន់ចំនួន៦ – ភាគឦសាន, ខាងជើង, ខាងកើត, ភាគខាងត្បូង, កណ្តាលនិងទីក្រុងបាងកក ពីថ្ងៃទី៣១ ខែតុលាដល់ ថ្ងៃទី៦ ខែធ្នូ បន្ទាប់មកក្រុមចុងក្រោយចំនួន១៦ក្រុម នឹងត្រូវប្រជែងគ្នាចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែធ្នូ នៅទីក្រុងបាងកកជាមួយនឹងការប្រកួតចុងក្រោយ ថ្ងៃទី១៧ ខែធ្នូ នៅឯ Thephassadin Stadium ដើម្បីសំរេចរកក្រុមជើងឯក៕
រូបភាព: nationmultimedia