ក្រុមជម្រើសជាតិថៃ បានគ្រងដំណែងជើងឯក King’s Cup ជាលើកទី១៥ ក្រោយយកឈ្នះ ជម្រើសជាតិប៊េឡារូស នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ។

មុននឹងក្លាយជាជើងឯក ម្ចាស់ផ្ទះជម្រើសជាតិថៃ បានយកឈ្នះ ជម្រើសជាតិប៊េឡារូស ដោយលទ្ធផល ៥ទល់៤ តាមរយៈបាល់កាត់សេចក្ដី១១ម៉ែត្រ ក្រោយស្មើគ្នា ០ទល់០ ក្នុងការប្រកួតពេញតង់។

ដោយឡែក បូហ្គីណាហ្វាសូ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយកឈ្នះ កូរ៉េខាងជើង ដោយលទ្ធល ៤ទល់៣ ក្នុងវគ្គកាត់សេចក្ដី១១ម៉ែត្រដូចគ្នា ក្រោយស្មើគ្នា ៣ទល់៣ មក។

ទស្សនាវីដេអូហាយឡាយ:

ការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ៣ រវាងបូហ្គីណាហ្វាសូ  ជាមួយ កូរ៉េខាងជើង:

ការប្រកួតផ្ដាច់ព្រ័ត្រ រវាង ថៃ ជាមួយ ប៊េឡារូស:

 

រូបភាព: FA Thailand

វីដេអូ: thairath.co.th