សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) បានប្រកាសថាពូល J នៃពានរង្វាន់ជើងឯកអាស៊ីអាយុក្រោម១៩ឆ្នាំ AFC Under-19 Championship 2018 វគ្គជម្រុះ នឹងត្រូវប្រកួតនៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ការដែលនាំអោយប្រទេសវៀតណាម ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះដែលជាទឹកដីកណ្ដាលនេះ បន្ទាប់ពីប្រទេសអូស្ត្រាលី សំរេចចិត្តរបស់ក្នុងការដកខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។

ពូល J នេះ ដើមឡើយអូស្ត្រាលី គឺត្រូវទទួលធ្វើជាម្ចាស់ផ្ទះ ក្រោយមកក៏បោះបង់ ខណៈក្នុងពូលនេះរួមមាន អូស្ត្រាលី, កូរ៉ខាងជើង, ហុងកុង និង កោះម៉ារៀណាខាងជើ។

តារាងសមាសភាពក្រុម:

 

គួរបញ្ជាក់ថា ការប្រកួតជម្រុះនេះ គឺដើម្បីដណ្ដើមកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលឥណ្ឌូនេស៊ីនឹងធ្វើជាម្ចាស់ផ្ទះជើងឯក AFC U-19 Championship នៅឆ្នាំ 2018៕

 

រូបភាព: lostboyos.wordpress