គ្រូបង្វឹកក្រុមជម្រើសជាតិថៃលោក Milovan Rajevac កំពុងព្យាយាមលើកទឹកចិត្តនិងពង្រឹងបន្ថែមភាពខ្លាំងដល់កីឡាករដោយលោកបានប្រាប់ពួកគេថាបង្ហាញគ្រប់យ៉ាងដែលមានក្នុងខ្លួនពិសេសជំនាញដែលមានទៅកាន់ពិភពលោកក្នុងសប្ដាហ៍នេះអំឡុងប្រកួតក្នុងពាន King’s Cup ដើម្បីទាក់ទាញឲ្យលីកកំពូលថៃកាន់តែល្បី។
តាមកាលវិភាគការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Rajamangala National Stadium នៅថ្ងៃព្រហស្បត្ណិនេះហើយ។ក្រុមម្ចាស់ជើងឯក២សម័យកាលនឹងនឹងជួបក្រុមជម្រើសជាតិហ្គាបុងដែលដឹកនាំដោយខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Pierre-Emerick Aubameyang ។
ចំណែកក្រុមខ្លាំងជាងគេហើយជាក្រុមមួយដែលគេចាត់ទុកមានភាគរយឈ្នះពានស្លូវ៉ាគីនឹងគ្មានតារាប្រចាំក្រុម Marek Hamsik ដោយសាររបួសនឹងត្រូវជួបក្រុមអេមីរ៉ាតអារ៉ាប់រួមក្នុងថ្ងៃនិងប្រកួតបើកឆាក។
“ខ្ញុំចង់ឲ្យកីឡាកររបស់យើងបង្ហាញទម្រង់លេងឲ្យបានល្អហើយត្រូវចាំថាអនាគតយើងអាចមានកីឡាករថៃច្រើននាក់ទៀតដែលនឹងទៅលេងនៅបរទេស។នេះគឺជាបរិបទរីកចម្រើនសម្រាប់អនាគតរបស់ខ្លួនគេហើយ”។
“យើងលេងទល់នឹងក្រុមលំដាប់កំពូលក្នុងព្រឹត្តិការណ៍នេះ វាជាឱកាសល្អសម្រាប់ពួកយើងដើម្បីបង្ហាញពិភពលោកថាយើងខ្លាំងដល់កម្រិតណា”៕