ក្រុមបាល់ទាត់ជម្រើសជាតិថៃ នឹងប្រើប្រាស់ឈុតថ្មីរបស់ខ្លួនជាលើកដំបូង សម្រាប់ការប្រកួតពានរង្វាន់ King’s Cup នៅខែក្នុងកីឡដ្ឋាន Rajamangala National Stadium។
ក្រុមការពារដំណែងជើងឯក២សម័យកាលនឹងពាក់ឈុតក្នុងដីពណ៌ខៀវពេលលេងទល់នឹងជម្រើសជាតិហ្គាបុង នៅថ្ងៃទី២២មីនា ហើយឈុតនេះក៏ត្រូវប្រើប្រាស់ក្នុងការប្រកួតជាមួយស្លូវ៉ាគី និងអារ៉ាបរួមផងដែរ។
ក្នុងពិធីបង្ហាញឈុតថ្មីក្រុមជម្រើសជាតិបានបញ្ចេញឈុតជម្រើសជាតិដល់ទៅ៣គឺឈុតពណ៌ខៀវ(ក្នុងដី) ឈុតក្រហម(ក្រៅដី)និងឈុតទី៣ពណ៌សមួយទៀត។ ចំណែកអាវរបស់អ្នកចាំទីពណ៌បៃតងសម្រាប់អ្នកចាំទីក្នុងដី និងពណ៌ប្រផេះសម្រាប់ក្រៅដីផងដែរ៕