កីឡាករប្រដាល់សាកលជនជាតិថៃ មានឈ្មោះថា Srisaket Sor Rungvisai បានក្លាយជាម្ចាស់ខ្សែក្រវ៉ាតពិភពលោកកម្រិត WBC super flyweight សារជាថ្មីនិងជាលើកទី២របស់ខ្លួន ក្រោយបានកាន់តាំងពីខែមិនាមក។
មុននឹងបានកាន់ខ្សែក្រវ៉ាតដដែលនេះជាថ្មី កីឡាករ Srisaket Sor Rungvisai បានផ្តួលកីឡាករ Roman Gonzalez ដែលជាកីឡាករសញ្ជាតិនីការ៉ាហ្គ័រ នៅត្រឹមទឹកទី៤ កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ នៅ Los Angeles សហរដ្ឋអាមេរិក។
ជាមួយគ្នានេះផងដែរ កីឡាករ Gonzalez ដែលមានវ័យ៣០ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីការប្រកួតនេះដើម្បីព្យាបាលរបួសរហូតដល់បែកចិញ្ចើមភ្នែក។
កីឡាករ Gonzalez បានព្យាយាមសងសឹកជាមួយនឹង Srisaket ដែលជាកីឡាករធ្វើអោយខ្លួនបាត់បង់ខ្សែកាលពីខែមិនាថ្មីៗនេះ ហើយរឹតតែពិសេស Srisaket គឺជាកីឡាករដែលអាចផ្ដួល Gonzalez បានចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៦មក និងផ្ដួលជាលើកទី២ក្នុងរយៈពេលតែ១ឆ្នាំ។
គួរបញ្ជាក់ថា ការប្រកួតប្រដាល់សកលពិភពលោកកម្រិត WBC super flyweight នេះគឺជាការប្រកួតដែលស្ថិតនៅចន្លោះទម្ងន់ ៥១ទៅ៥២ គីឡូក្រាម៕
រូបភាព: nationmultimedia