ក្រុមក្នុងតំបន់អាស៊ាន ធ្លាក់អស់២ និង១ទៀតចាំអ៊ុត ក្នុងពានកម្រិតយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2018 ) វគ្គជម្រុះ ប្រចាំពូល G បានបញ្ចប់ការប្រកួតក្នុងពូលរួចរាល់របស់ខ្លួន ហើយកាលពីម្សិលមិញ។

ជាលទ្ធផលនៃការប្រកួតនៅក្នុងពូល G នេះដែលធ្វើឡើងនៅទីក្រុងភ្នំពេញ ប្រទេសមីយ៉ាន់ម៉ា គឺ U-19 មីយ៉ាន់ម៉ា បានចាញ់ U-19 ចិន ១ទល់០ ស្របពេលដែល U-19 ហ្វីលីពីន ស្មើជាមួយ U-19 កម្ពុជា ដោយលទ្ធផល ០ទល់០ ។

លទ្ធផលពីការប្រកួតទាំង៦ប្រកួត:

ជ័យជម្នះរបស់ចិន ៣ប្រកួតជាប់ៗគ្នា ធ្វើអោយក្រុមឈរនៅកំពូលតារាងនៃពូល G និងកក់កៅអីឡើងទៅជុំបន្ទាប់ជាផ្លូវការមុនគេ តាមពីក្រោយដោយ កម្ពុជា នៅលេខ២ ដែលស្ថិតនៅជាក្រុមដែលអាចទទួលកៅអីក្នុងនាមជាក្រុមលេខ២ល្អ ខណៈមីយ៉ាន់ម៉ា ជាមួយ ហ្វីលិពីន បានបាត់ឱកាសជាផ្លូវការហើយ ក្នុងនាមជាក្រុមមកពីតំបន់អាស៊ាន។

តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល G វគ្គជម្រុះ:

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ១៩ ឆ្នាំ ( 2018 AFC U-19 Championship ) វគ្គជម្រុះនេះ គឺដើម្បីទទួលបានកៅអីឡើងទៅប្រកួតនៅជុំផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី នាឆ្នាំក្រោយ ឆ្នាំ ២០១៨ ខាងមុខ។

នៅសល់ក្រុមក្នុងតំបន់អាស៊ានចំនួន៩ទៀត ដែលនឹងត្រូវប្រកួតប្រជែងជាមួយប្រទេសនានាក្នុងទ្វីបអាស៊ី ដែលគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី៣១ ខែតុលា តតទៅ តាមពូលរៀងៗខ្លួន៕