នាល្ងាចថ្ងៃទី២៦ ខែសីហា ម្សិលមិញ នៅលើវិញ្ញាសារកីឡាបាល់ទាត់ នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានរកឃើញក្រុមដែលឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ ពីការប្រកួតរវាង ម្ចាស់ផ្ទះម៉ាឡេស៊ី ជាមួយឥណ្ឌូនេស៊ី និងមួយគូទៀត ថៃ ជាមួយ មីយ៉ាន់ម៉ា។
ជាលទ្ធផលបានបង្ហាញថា ក្រុមម្ចាស់ការពារតំណែងជើងឯក U-22 ថៃ នឹងត្រូវឡើងទៅជួបក្រុមម្ចាស់ផ្ទះ U-22 ម៉ាឡេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពី U-22 ថៃ បានយកឈ្នះ U-22 មីយ៉ាន់ម៉ា យ៉ាងលំបាកត្រឹមតែ ១ទល់០ ស្របពេលដែល U-22 ម៉ាឡេស៊ី យកឈ្នះ U-22 ឥណ្ឌូនេស៊ី យ៉ាងលំបាក ១ទល់០ ដូចគ្នា។
ដូច្នេះក្រុមទាំង ២ នឹងត្រូវជួបគ្នា នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមយកមេដាយមាស ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២៨ ខែសីហា ស្អែកនេះ៕
រូបភាព: ฟุตบอลทีมชาติไทย & FAM