បាល់ទាត់​អាស៊ាន៖ ក្រុម​ជើង​ខ្លាំង​ថៃ Buriram United បាន​ចុះ​កុង​ត្រា​យក​ខ្សែ​ការពារ​វ័យ​២១​ឆ្នាំ​ជា​កូន​កាត់​ថៃ​ហុល្លង់​ លេង​ក្នុង​ដំណែង​ការពារ​ស្លាប​ស្ដាំ ឈ្មោះ Delvin Pinheiro Frederico ​កាល​ពី​ម្សិលមិញ។

ក្លឹប​លេង​នៅ​ ​ Thai League T1 មួយ​នេះ​បាន​សម្រេច​ចិត្ត​ស៊ីញេ​កុងត្រា​យក​អតីត​យុវជន​ធ្លាប់​ហ្វឹក​ហាត់​នៅ​  Sparta Rotterdam ​ម្នាក់​មាន​កម្ពស់​១.៧៤​ម៉ែត្រ​ កើត​នៅ​ទី​ក្រុង​ Rotterdam  មាន​ឈាម​ជ័រ​ជា​អ្នក​នៅ​ខេត្ត​ពិស្ណុលោក។​​កាល​នៅ​ក្មេង​រូប​គេ​ធ្លាប់​ហ្វឹក​ហាត់​ជាមួយ​ក្លឹប​  Sparta Rotterdam, Excelsior Maassluis, និង Cacereño របស់​អេស្ប៉ាញ។

មុន​ចុះ​កុង​ត្រា​ជាមួយ​ក្លឹប​ថៃ​រូប​គេ​ប្រកប​អាជីព​នៅ​ក្លឹប​  HBS Craeyenhout របស់​ហុល្លង់​។ Buriram សង្ឃឹម​ថា​ការ​ស៊ីញេ​កុង​ត្រា​ជាមួយ​ខ្សែ​ការពារ​រូប​នេះ​ នឹង​អាច​ជួយ​ឲ្យ​តំបន់​ខាង​ក្រោម​រឹង​មាំ​ក្នុង​ការ​ដណ្ដើម​ដំណែង​ជើង​ឯក ​Thai League T1 ហើយ​រូប​គេ​នឹង​អាច​ចាប់​ដៃគូ​ជាមួយ​ខ្សែ​ការពារ​ជម្រើស​ជាតិ​ថៃ​ Narubadin Weerawatnodom បាន​ល្អ៕
.