ក្រុមបាល់ទាត់ Johor Darul Ta’zim ដែលជាក្លិបជោគជ័យនៅប្រទេសម៉ាឡេស៊ី បានតែងតាំងគ្រូបង្គោលថ្មី បន្ទាប់ពីទម្លាក់គ្រូបង្វឹកចាស់ទៅដឹកនាំឈុតយុវជនរបស់ក្លិប។
គ្រូបង្វឹកថ្មីគឺមានសញ្ជាតិព័រទុយហ្គាល់ មានវ័យ៥៧ឆ្នាំ គឺលោក Ulisses Morais ដែលជាគ្រូបង្វឹកទី ៦ ចាប់តាំងពីព្រះអង្គម្ចាស់ HRH Tunku Ismail Sultan Ibrahim ចូលមកកាន់កាប់ក្លិបមួយនេះនៅឆ្នាំ ២០១៥។
នៅសល់ការប្រកួតចំនួន ៩ ប្រកួតទៀតនៅក្នុងពានរង្វាន់លីគកំពូលម៉ាឡេស៊ី (Malaysia Super League) ដើម្បីប្រាកដខ្លួនក្នុងការរក្សាតំណែងកំពូលតារាង និងអាចក្លាយជាម្ចាស់ជើងឯក ៤ រដូវកាលជាប់ៗគ្នាផងដែរ។
គួរបញ្ជក់ថា លោក Morais ធ្លាប់ដឹកនាំក្លិបជាច្រើននៅអឹរ៉ុបដូចជា Naval ចំនួន២ដង, Dragões Sandinenses, Machico, Estoril, Gil Vicente, Maritimo, Pacos Ferreira, Academica, Beira-Mar, Aves និងចុងក្រោយ Famalicao មុនមកកាន់ Johor Darul Ta’zim នេះ៕
រូបភាព: johor southern tigers