Johor Darul T’azim (JDT) នឹងត្រូវប្រឈមមុខជាមួយ Muangthong United ក្នុងវគ្គជម្រុះជុំដំបូងក្នុងពានរង្វាន់ AFC Champions League ដែលលើកនេះគឺជាលើកទី៤ជាប់ៗគ្នាហើយ។
ម្ចាស់ជើងឯក AFC Cup 2015, JDT នឹងត្រូវទទួលភ្ញៀវក្រុមមកពីលីកកំពូលថៃនៅ ថ្ងៃទី២៣មករា ហើយក្រុមដែលឈ្នះការប្រកួតនេះ នឹងបានឡើងទៅលេងនៅវគ្គជម្រុះ Play-off ដើម្បីយកកៅអីសម្រាប់វគ្គជម្រុះក្នុងពូល។ សម្រាប់វគ្គជម្រុះ Play-off នឹងត្រូវប៉ះក្រុមមកពីជប៉ុនប៉ុន្តែមិនទាន់ដឹងថាក្រុមណានៅឡើយទេដោយរងចាំការប្រកួតក្នុងពាន Emperor Cup វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១មករាសិន។
កាលពីឆ្នាំ ២០១៧ នេះ Muangthong United បានយកឈ្នះក្លឹបយក្សរបស់ម៉ាឡេស៊ី ឡើងទៅវគ្គជម្រុះដោយឈ្នះបាល់១១ម៉ែត្រកាត់សេចក្ដី ក្រោយពេលប្រកួតស្មើគ្នា០-០៕