ក្រុមបាល់ទាត់ Lao Toyota FC បានក្លាយជាម្ចាស់ជើងឯកលីគកំពូលឡាវ ហើយគិតត្រឹមសប្ដាហ៍ទី១១នេះ បើទោះបីជានៅសល់ការប្រកួតចំនួន៣ប្រកួតទៀតដែលមិនទាន់បានបញ្ចប់ជាផ្លូវការ។
មុននឹងទទួលបានតំណែងជើងឯកនេះ Lao Toyota ត្រូវរង់ចាំរហូតដល់សប្ដាហ៍ទី១១ ដោយយកឈ្នះ Lao Police ដែលជាគូប្រជែងដ៏ចំបងក្នុងលីគ ក្នុងលទ្ធផល ១ទល់០ កាលពីម្សិលមិញ។
លទ្ធផលនេះធ្វើអោយ Lao Toyota គ្រប់គ្រាន់ក្នុងការគ្រងតំណែងជើងឯកជាផ្លូវការ ដោយដាច់ក្រុមលេខ២ រហូតដល់១០ពិន្ទុ ខណៈការប្រកួតនៅសល់តែ៣ប្រកួតទៀតប៉ុណ្ណោះ។
តារាងចំណាត់ថ្នាក់ទាំងស្រុង:
ដូច្នេះ Lao Toyota នឹងក្លាយជាក្រុមតំណាងអោយប្រទេសឡាវ ចូលរួមប្រកួតក្នុងបានរង្វាន់លើឆាកអន្តរជាតិ រួមមាន ពានរង្វាន់ Toyota Mekong Club Championship 2017 ក៏ដូចជាពានរង្វាន់ AFC Cup 2018 ផងដែរ។
គួររំលឹកថា លីគកំពូលឡាវ បានចាប់ផ្ដើមតាំងដើមខែមេសា ឆ្នាំ២០១៧ ដោយមានក្រុមចំនួន៨ ចូលរួមប្រកួតប្រជែង នឹងធ្វើការប្រកួតចំនួន២ជើង ក្នុងដី និងក្រៅដី៕
រូបភាព៖ Lao Premier League/ Lao Toyota FC.