យុវជនជនជាតិហ្វីលីពីន ២ រូបបានទទួលអាហារូបករណ៍ចេញទៅហ្វឹកហាត់នៅប្រទេសអាល្លឺម៉ង ជាមួយក្រុមយុវជនរបស់ក្លិប FC Bayern Munich នៅខែក្រោយនេះ។
យុវជនទាំង២រូបនោះមានឈ្មោះ Aeron Tenollar រួមជាមួយមិត្តរួមក្រុម JM Mitra នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Munich បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍នៅចំពោះមុខវីរៈបុរសរបស់ក្លិប Bayern Munich legends លោក Giovane Elber និង Klaus Augenthaler។
យុវជនទាំង២រូបនេះ នឹងត្រូវរួមដំណើរជាមួយកីឡាករវ័យក្មេងនៅក្នុងទ្វីបអាស៊ីចំនួន១៣រូបផ្សេងទៀត។
Aeron Tenollar និង JM Mitra នឹងធ្វើការហ្វឹកហាត់ជាមួយកីឡាករមកពី ២៥ ប្រទេសនៅជុំវិញពិភពលោក ក្នុងរយៈពេល៥ថ្ងៃ៕
រូបភាព: philstar