អត្តពលិក ចំនួន៣នាក់ ដែលចូលរួមព្រឹត្តិការណ៍ SEA Games នៅម៉ាឡេស៊ី រួមទាំងម្ចាស់មេដាយមាស ជនជាតិម៉ាឡេស៊ី បានធ្វើតេស្តឃើញថាមានវិជ្ជមានចំពោះការប្រើប្រាស់សារធាតុហាមឃាត់។
សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) កំពុងបង្ហើយព័ត៌មានលំអិត នៃការធ្វើតេស្ត ហើយនឹងបង្ហាញអត្តពលិកដែលពាក់ព័ន្ធនៅក្នុងសប្តាហ៍ខាងមុខនេះ។
ប្រធានគណៈកម្មាធិការវិជ្ជៈសាស្រ្តកីឡា SEA Games លោក Datuk Dr S. Cheema បាននិយាយថាពួកគេបានទទួលលទ្ធផលសាកល្បងទាំងអស់។
«ខ្ញុំអាចបញ្ជាក់បានថាយើងមានលទ្ធផលវិជ្ជមាន ៣ ។ សម្រាប់ពេលនេះយើងមិនអាចផ្តល់ព័ត៌មានលម្អិតបានទេព្រោះមានការវិភាគមួយចំនួនដែលមិនទាន់បានទៅដល់យើង»។
លោកបានថ្លែងកាលពីម្សិលមិញថា៖ «សហព័ន្ធនឹងចេញផ្សាយការរកឃើញនាពេលឆាប់ៗនេះ»។
ការណ៍នេះ គឺបានសេចក្ដីថា ក្ដីសង្ឃឹមរបស់ប្រទេសម៉ាឡេស៊ី ជុំវិញអត្តពលិករបស់ខ្លួននៃការប្រកួតស៊ីហ្គេមដែលគ្មានសារធាតុញៀន ( សារធាតុហាមឃាត់ ) ត្រូវបានរលាយ។
ប្រទេសម៉ាឡេស៊ីសង្ឃឹមថានឹងធ្វើអោយចេញសមិទ្ធផលរបស់ពួកគេដូចនៅក្នុងព្រឹត្តិការណ៍កីឡាដដែល នៅសិង្ហបុរីឆ្នាំ២០១៥ ដែលគ្មាននរណាម្នាក់ត្រូវបានគេធ្វើតេស្តវិជ្ជមាន។
ផ្ទុយទៅវិញក្រុមប្រឹក្សាកីឡាជាតិ (NSC) និងវិទ្យាស្ថានជាតិកីឡា (NSI) បានសម្ដែងការខឹងសម្បារនៅពេលដែលគេដឹងថា មានម្ចាស់មេដាយមាសម៉ាឡេស៊ីម្នាក់ ក្នុងចំណោម៣នាក់ដែលបានធ្វើតេស្តវិជ្ជមាន ខណៈអត្តពលិក២នាក់ទៀតត្រូវបានគេនិយាយថាមកពីប្រទេសផ្សេងៗគ្នា។
ចាំបានថា NSC និង NSI បានធានាថាគ្មានអត្តពលិកម៉ាឡេស៊ី ណាដែលនឹងធ្វើតេស្តវិជ្ជមានក្រោមគោលនយោបាយមិនអត់ឱនរបស់ខ្លួនដែលឃើញថាជិត ៨០ភាគរយ នៃក្រុមម៉ាឡេស៊ីត្រូវបានសាកល្បងមុនពេលការប្រកួត។
ប៉ុន្តែអត្តពលិកទំនងជាត្រូវបានព្យួរជារៀងរហូត រហូតដល់ករណីនេះត្រូវបានដោះស្រាយ។
ម៉ាឡេស៊ីបានឈ្នះពានរង្វាន់មេដាយសរុបនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ២៩ ដោយមានមេដាយមាសចំនួន១៤៥គ្រឿងក្នុងដៃ៕
រូបភាព: justreadonline & thestar