នៅពេលដែលក្រុមជម្រើសជាតិឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះក្រុមជម្រើសជាតិហ្វីជី នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ សន្តិសុខនៃពហុកីឡាដ្ឋានដែលប្រហែសអោយសកម្មភាពរបស់ក្រុមអ្នកគាំទ្រហួសហេតុនិងនាំអោយចុងក្រោយមានផលប៉ះពាល់ធ្ងន់ធ្ងរ។
ការធ្វេសប្រហែសនេះ បានធ្វើឱ្យអ្នកគាំទ្រជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Catur Juliantono បានស្លាប់បន្ទាប់ពីត្រូវបានវាយប្រហារដោយផ្លើងកាំជ្រួច ភ្លាមៗបន្ទាប់ពីការប្រកួតបានបញ្ចប់ គ្រាដែលនៅពេលនោះសន្តិសុខនៅកីឡដ្ឋាន Patriot មិនបានដំណើរការត្រួតពិនិត្យមុនចូលកីឡដ្ឋាន។
ភ្ជាប់ជាមួយបញ្ហានេះ អ្វីដែលរារាំងដូចជា ភ្លើងកាំជ្រួច គ្រាប់បែកផ្សែង បារី និមិត្តសញ្ញាប្រកាន់ពូជសាសន៍ សម្លេងស្រែក និងអ្វីៗផ្សេងទៀតអាចត្រូវបានចាត់ថ្នាក់ជាបទល្មើស វិន័យហើយនឹងត្រូវដាក់ទណ្ឌកម្មស្របតាមក្រមវិន័យ។
យប់នេះឥណ្ឌូនេស៊ី នឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតជាថ្មីម្តងទៀត ដោយនឹងត្រូវជួបជាមួយ ក្រុមជម្រើសជាតិកម្ពុជា នៅលើទីលាន Candrabhaga Stadium, Bekasi, ថ្ងៃពុធ នៅវេលាម៉ោង ៩:០០ យប់។
ការប្រកួតនេះនឹងក្លាយជាការសាកល្បងមួយសម្រាប់សន្តិសុខនៅកីឡដ្ឋាន Patriot Stadium។
នៅចាំបានថា កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ដែលមានការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំរវាង ឥណ្ឌូនេស៊ី ជាមួយ ហ្វីជី នាប្រទេសឥណ្ឌូនេស៊ីផ្ទាល់ អ្នកគាំទ្រម្នាក់បានស្លាប់ក្នុងអំឡុងពេលចូលទស្សនាការប្រកួត។
អ្នកគាំទ្រសញ្ជាតិឥណ្ឌូនេស៊ីដែលបានស្លាប់មានឈ្មោះថា Catur Yuliantoro អាយុ៣២ឆ្នាំ បានស្លាប់ដោយសារកាំជ្រួចដែលបានបាញ់ដោយអ្នកចូលទស្សនាដទៃទៀត ក្នុងអំឡុងការប្រកួត នាកីឡដ្ឋាន Patriot Chandrabhaga Stadium។
សេចក្ដីរាយការណ៍បានបន្ថែមថា Catur Yuliantoro រងរបួសយ៉ាងធ្ងន់ធ្ងរ នឹងត្រូវបានបញ្ចូនទៅមណ្ទីរពេទ្យភ្លាមៗ ប៉ុន្តែត្រូវបានបាត់បង់ជីវិតនៅតាមផ្លូវទៅមន្ទីរពេទ្យ៕
អត្ថបទ: អ្នកគាំទ្រម្នាក់ស្លាប់ ក្នុងអំឡុងពេលចូលទស្សនាការប្រកួតមិត្តភាពរវាង ឥណ្ឌូនេស៊ី ជាមួយ ហ្វីជី
រូបភាព: bolasport