ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ លើវិញ្ញាសារកីឡាបាល់ទាត់នឹងបន្តការប្រកួតទី៤ ដែលជាប្រកួតចុងក្រោយ សម្រាប់ពូល A ជាមួយនឹងការប្រកួតចំនួន២គូដូចសព្វដង តែការប្រកួតល្ងាចនេះសុទ្ធតែជាជំនួបបង្រ្គប់កិច្ច។

សម្រាប់ការប្រកួតនៅថ្ងៃនេះរួមមាន U-22 ពឡាវ នឹងត្រូវជួបប្រកួតជាមួយម្ចាស់ផ្ទះ U-22 ម៉ាឡេស៊ី ស្របពេលដែលមួយគូទៀត U-22 សិង្ហបុរី ជួប U-22 ព្រុយណេ ខណៈមីយ៉ាន់ម៉ាអស់ការប្រកួត។

កម្មវីធីប្រកួតពេញលេញៈ

គួរបញ្ជាក់ថាការប្រកួតទាំង២គូនេះនឹងធ្វើឡើងនៅវេលាម៉ោង ៧:៤៥ នាទីយប់ តំណាលគ្នា។

យ៉ាងណាមិញការប្រកួតល្ងាចនេះគ្រាន់តែជាការប្រកួតបង្រ្គប់កិច្ចប៉ុណ្ណោះ ត្បិតក្រុម២ដែលត្រូវឡើងទៅវគ្គបន្ត បានរកឃើញហើយ គឺក្រុម ម្ចាស់ផ្ទះ U-22 ម៉ាឡេស៊ី និង U-22 មីយ៉ាន់ម៉ា៕