គ្រូ​បង្វឹក​ជម្រើស​ជាតិ​វៀតណាម​លោក ​Nguyen Huu Thang  បាន​ប្រកាស​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​២៨​នាក់ ​ត្រៀម​ប្រកួត​ក្នុង​ពាន​រង្វាន់​ AFC Asian cup 2019 ជាមួយ​ជម្រើស​ជាតិ​ហ្សកដានី​។

ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​​កីឡាករ​ចំនួន​៧​នាក់​ ដែល​ទើប​ចប់​ភារកិច្ច​លេង ​World Cup U20 ត្រូវ​បាន​កោះហៅ​ចូល​ក្នុង​ឈុត​ធំ​ជា​លើក​ដំបូង​ ដែល​រួម​មាន​ដូច​ជា៖ Nguyen Quang Haiនិង Ha Duc Chinh ជា​ដើម។ ទោះ​បី​ជា​ក្រុម U20 វៀតណាម​បាន​លេង​ត្រឹម​វគ្គ​ក្នុង​ពូល​ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​កោតសរសើរ​យ៉ាង​ខ្លាំង ​ក្រោយ​ចូល​រួម​លេង ​World Cup U20 ហើយ​រក​បាន​មួយ​ពិន្ទុ​ដោយ​ស្មើ​ជាមួយ ​U20 នូវែលហ្សេឡង់។​

វៀតណាម​នឹង​ទទួល​ភ្ញៀវ​ហ្សកដានី​នៅ​ថ្ងៃ ​ទី ​១៣​ មិថុនា​ខាង​មុខ ​ក្នុង​ពាន​ 2019 AFC Asian Cup វគ្គ​ជម្រុះ​ បន្ទាប់​ពី​បាន​លទ្ធផល​ត្រឹម​ស្មើ​ អាហ្វហ្គានីស្ថាន​១-១​កាល​ពី​ខែ​មិនា៕