នាល្ងាចថ្ងៃទី០៦ ខែមិថុនា នេះ ប្រទេសចំនួន៣ដែលនៅក្នុងតំបន់អាស៊ាន នឹងមានការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំដើម្បីត្រៀមប្រកួតក្នុងការប្រកួតផ្លូវការនៅក្នុងខែមិថុនា នេះផងដែរ។

គូប្រកួតដំបូងគឺជាការជួបគ្នារវាង ក្រុមដែលនៅតំបន់អាស៊ានត្រូវប៉ះគ្នា ជាការប្រកួតរវាងជម្រើសជាតិសិង្ហបុរី ជាមួយ នឹងជម្រើសជាតិមីយ៉ាន់ម៉ា ដែលធ្វើឡើងនៅប្រទេសសិង្ហបុរីផ្ទាល់។ យ៉ាងណាមិញការប្រកួតនេះគឺជាការប្រកួតបិទជិតដោយមិនអនុញ្ញាតិអោយអ្នកគាំទ្រចូលទស្សនាឡើយ។

ការប្រកួត១គូទៀតគឺជាការប្រកួតរវាង ក្រុមជម្រើសជាតិថៃ ជាមួយ ក្រុមជម្រើសជាតិអ៊ូបេគីស្ថាន ធ្វើឡើងនៅកីឡដ្ឋាន Bunyodkor Stadium ទីក្រុង Tashkent ប្រទេសអ៊ូបេគីស្ថាន នាវេលាម៉ោង ២២:០០។

បន្ទាប់ពីការប្រកួតនេះ ក្រុមនៅតំបន់អាស៊ានទាំង៣ នឹងត្រូវមានភារកិច្ចបន្តដូចជា មីយ៉ាន់ម៉ា ត្រៀមប្រកួតទល់នឹង កោះម៉ាកាវ ខណៈ សិង្ហបុរី ត្រូវប្រកួតជាមួយ ចិនតៃប៊ិ ក្នុងពានរង្វាន់ AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយប្រចាំពូលរៀងៗខ្លួន ស្របពេលដែលជម្រើសថៃ ត្រូវប្រកួតជាមួយ អារ៉ាបរួម ក្នុងពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក ជុំចុងក្រោយផងដែរ៕

 

រូបភាព៖ fourfourtwo