នៅរសៀលថ្ងៃទី២០ ខែកក្កដា នេះ ការប្រកួតពានរង្វាន់ក្លិបបាល់ទាត់ក្នុងសាលប្រចាំទ្វីបអាស៊ី 2017 AFC Futsal Club Championship នឹងចាប់ផ្ដើមការប្រកួតហើយ ដោយមានក្រុមបាល់ទាត់ក្នុងតំបន់អាស៊ានចំនួន៤ក្រុមចូលរួមប្រកួតផងដែរ។

ការប្រកួតគឺធ្វើឡើងនាទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានក្រុមចំនួន១៤ចូលរួមប្រកួត មកពីប្រទេសក្នុងទ្វីបអាស៊ី ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២០ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ទើបបញ្ចប់។

ការប្រកួតដែលមានក្រុមចំនួន១៤ចូលរួមប្រកួត ត្រូវបែងចែកចេញជា៤ពូល ក្នុងនោះពូល A និងពូល B មាន៤ក្រុម ខណៈពូល C និងពូល D មាន៣ក្រុម។

ក្រុមដែលនៅតំបន់អាស៊ានទាំង ៤ ចូលរួមប្រកួតរួមមាន ក្រុមម្ចាស់ផ្ទះវៀតណាម (Thai Son Nam), ក្រុមមកពីថៃ (Chonburi Blue Wave), ក្រុមមកពីអូស្ត្រាលី (Vic Vipers) និងក្រុមមកពីឥណ្ឌូនេស៊ី (Vamos Vataram)។

តារាងបែងចែកពូល នៃក្រុមក្នុងតំបន់អាស៊ានទាំង៤:

 

គួរបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី៨ហើយ ដែលពានរង្វាន់នេះបានបង្កើឡើងនៅឆ្នាំ ២០១០ ខណៈក្រុមដែលជោគជ័យជាងគេគឺក្រុមមកពីប្រទេសអ៊ីរ៉ង ដោយធ្លាប់ឈ្នះជើងឯក៣ដង និងរងជើងឯក២ដង ផងដែរ។

កាលពីឆ្នាំកន្លងទៅ ជើងឯកគឺបានទៅក្រុមមកពីប្រទេសជប៉ុន Nagoya Oceans ដែលឈ្នះក្រុមមកពីអ៊ីរ៉ាក នៅវគ្គផ្ដាច់ព្រ័ត្រ៕

 

រូបភាព: the-afc.com