ក្រុមបឹងកេតអេហ្វស៊ីបានយកឈ្នះក្រុម Home United ក្នុងលទ្ធផល៣ទល់២ក្នុងការប្រកួតពានរង្វាន់ AFC Cup ២០១៨ពូល F C, ជុំទី៣។
៣ គ្រាប់របស់បឹងកេតរកបានដោយកីឡាករ Maicon ២គ្រាប់នាទី១១និងទាត់ពិន័យ១១ម៉ែត្រនៅនាទី៤១ ខណៈមួយគ្រាប់ទៀតរកបានដោយកីឡាករ Gbenga Samuel Ajayi នាទី១៣។ដោយឡែក២គ្រាប់របស់ Home United រកបានដោយកីឡាករ Song Ui-Young នាទីទី២ និង Faritz Hameed នាទី៦៧។
លទ្ធផលនេះបឹងកេតទទួលបាន៣ពិន្ទុបន្ទាប់ពីឆ្លងកាត់៣ប្រកួតកន្លងមកឈរនៅបាតតារាងពូលF ដដែល។ ចំណែក Home United ឈរលេខ២មាន៤ពិន្ទុដដែល ក្រោយឆ្លងកាត់បីប្រកួតឈ្នះមួយ ស្មើមួយនឹងចាញ់មួយ។ ចំណែកក្រុមឈរកំពូលតារាងវិញគឺ Ceres-Negro របស់ហ្វីលីពីនដែលមិនទាន់ស្គាល់ចាញ់នៅឡើយក្រោយពេល ឆ្លងកាត់បីប្រកួតឈ្នះ២និងស្មើមួយមាន៧ពិន្ទុ។ ចំណែក Shan United វិញឈរលេខ៣មាន៣ពិន្ទុដូចបឹងកេតដែរតែរបូតគ្រាប់បាល់តិចជាង។
[youtube id=”VUFU37WujPU”]