អាជ្ញាកណ្ដាល​ដឹកនាំ​ការ​ប្រកួត​ម្នាក់ ​និង​អាជ្ញា​កណ្ដាល​ខ្សែ​បន្ទាត់​ម្នាក់​ ត្រូវ​បាន​ពិន័យ​ពី​បទ​កាត់​ក្ដី​មិន​សម​ហេតុផល ​និង​គុណភាព​អន់​ពេក​ដែល​បាន​ឲ្យ​ក្រុម ​Pahang យក​ឈ្នះ​ Selangor ៣​ទល់​១​កាល​ពី​សប្ដាហ៍​មុន​ក្នុង ​Malaysia Super League ក្នុង​ទី​ក្រុង​ Cheras។

ពេល​នេះ​អ្នក​ទាំង​ពីរ​ត្រូវ​ពិន័យ​មិន​ឲ្យ​កាត់​ក្ដី​ការ​ប្រកួត​ណា​មួយ​ឡើយ ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ដោយ​សារ​តែ​កាត់​ក្ដី​អន់​ខ្លាំង​ពេក។ អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​ម៉ាឡេស៊ី​លោក ​Subkhiddin Salleh បាន​និយាយ​ថា​ការ​ទាត់​បាល់​ពិន័យ​ហ្វ្រីឃីគ ​គួរ​តែ​បាន​ផ្ដល់​ឲ្យ​ ហើយ​មិន​មែន​ជា​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​នោះ​ទេ ​ខណៈ​ដែល​កំហុស​ស្ថិត​នៅ​ក្រៅ​តំបន់​ខ្សែ​បន្ទាត់​​គ្រោះថ្នាក់​របស់​ក្រុម​ Selangor។

តាម​រយៈ​វីដេអូ​ឃ្លិប​បង្ហាញ​ថា ​ខ្សែ​ការពារ​ Willian Pacheco របស់​ Selangor ធ្វើ​ឲ្យ​ប៉ះ​ដៃ​នៅ​ក្រៅ​តំបន់​ខ្សែ​បន្ទាត់​​ ហើយ​អាជ្ញាកណ្ដាល​បាន​ពិន័យ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Francis Forkey Doe រក​បាន​គ្រាប់​ទី​៣​ឲ្យ ​Pahang។

គណៈកម្មការ​យើង​បាន​សិក្សា​ទៅ​លើ​របាយការណ៍​ប្រកួត​និង​វីដេអូ​ក្នុង​ហេតុការណ៍​នេះ។ ខាង Selangor ក៏​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ជំទាស់​ភ្លាម​លើ​ករណី​នេះ​ដែរ​ហើយ​​យើង​ក៏​បាន​មើល​វីដេអូ​ពេញ​៩០​នាទី​នៃ​ការ​ប្រកួត​ហើយ​យើង​ឃើញ​ថា​អាជ្ញាកណ្ដាល​ពិត​ជា​ធ្វើ​ការ​មិន​បាន​ល្អ​ទាល់​តែ​សោះ”។

[youtube id=”R2Kw7ozDWcw”]

“​ស្ដង់ដារ​អាជ្ញាកណ្ដាល​នៅ​អន់​ពេក​មិន​សម​នឹង​កាត​ក្ដី​ការ​ប្រកួត​លីក​ និង​មិន​ទាន់​ធ្វើ​បាន​តាម​ការ​ចង់​បាន”

Subkhiddin Salleh បាន​បន្ត​​ថា​អាជ្ញាកណ្ដាល​ទាំង​ពីរ​ត្រូវ​ពិន័យ​២​សប្ដាហ៍​ សម្រាប់​ការ​គាត់​ក្ដី​ដ៏​អន់​បំផុត​៕