ខ្សែបម្រើកណ្ដាលសញ្ជាតិសិង្ហបុរីកីឡាករ Safuwan Baharudin មានភាពធូរស្រាលច្រើនណាស់ដែល មាន Francis Forkey Doe និង ចាន់ វឌ្ឍនាកា ជាមិត្តរួមក្រុមនៅ Pahang FA លេងក្នុងលីកកំពូល Malaysia Super League ។
បន្ទាប់ពីមិនអាចរកបានគ្រាប់បាល់បានក្នុង២ប្រកួតដំបូងក្នុងលីគ នៅរដូវកាលនេះ Pahang បានកម្រើកឡើងវិញដោយរកបាន៦គ្រាប់ យកជ័យជម្នះ២ប្រកួតចុងក្រោយរក្សាដំណែងលេខ៣ក្នុងតារាងលីក។ ការយកឈ្នះ Kelantan ៣ទល់០និងស៊ីក្រុមខ្លាំង Selangor ៣-១ក្លឹបពិតជាមានសំណាងដែលអាចរកខ្សែប្រយុទ្ធសញ្ជាតិលីបេរីយ៉ា Francis Forkey Deo ដែលរកបាន៣គ្រាប់ទៅហើយក្នុងការចូលលេង២ប្រកួត។
ខ្សែបម្រើជម្រើសជាតិសិង្ហបុរី Safuwan Baharudin ដែលធ្លាប់បានព្រួយបារម្ភពីភាពខ្វះខាតថមពលក្នុងតំបន់ប្រយុទ្ធបានធូរស្រាលចិត្តឡើងវិញ។
“ចុងក្រោយយើងបានរកឃើញចំណុចល្អឡើងវិញក្រោយចាប់ផ្ដើមដ៏ពិបាកក្នុងប្រកួតដំបូង។ ជាមួយនឹងForkey ហើយនិង Patrick ពួកយើងធ្វើវាបានល្អ ពិសេសជាមួយSelangor“។
“ ពេលយើងមាន Forkey Doe តំបន់ប្រយុទ្ធយើងខុសពីមុនយើងដឹងពីសមត្ថភាពដែលអាចរកបានគ្រាប់បាល់យើងធ្វើបានយ៉ាងល្អ ទាំងហ្វឹកហាត់និងចូលប្រកួត”។
ខណៈពេលដែលការចូលមកដល់នៅខ្សែប្រយុទ្ធបរទេសថ្មី២រូបទៀត ហើយក្លឹបលេងល្អជាងមុន Safuwan ក៏បានជ្រើសរើសមិត្តរួមបន្ទប់ម្នាក់គឺខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកាដែលកីឡាករម្នាក់បានជំរុញក្លឹបឲ្យមានថាមពលអាចតាមទាន់ម្ចាស់ជើងឯក Johor Darul Takzim។
“ វឌ្ឍនាកានៅបន្ទប់ជាមួយខ្ញុំ ពេលដែលពួកយើងធ្វើដំណើរទៅប្រកួតក្រៅដី ហើយពួកយើងហៅគាត់ថា “Car”ដោយសារតែឈ្មោះគាត់ស្រួលហៅហើយខ្លី។ គាត់ដូចជាកីឡាករដទៃទៀតដែរ តែតែងនិយាយលេងសើចជាមួយគ្នា ហើយគាត់តែងតែរាក់ទាក់មិត្តរួមក្រុមទាំងអស់”។
“គាត់ជាកីឡាករមានគុណភាពដូចកីឡាករដទៃទៀតដែរ។ គាត់តែងតែជំរុញខ្លួនគាត់ដើម្បីជួយក្រុម។ ការចាប់ផ្ដើមដ៏យឺតរបស់យើងពិតជាមានសម្ពាធបន្តិចបន្ដួច ប៉ុន្តែពេលនេះយើងចាប់ចាប់ផ្ដើមល្អបន្តិចម្ដងៗហើយ”៕