ក្រុមទាំង១២នៅតំបន់អាស៊ាន (ASEAN Zone) ដែលមានកៅអីប្រកួត AFC Cup បានត្រឡប់មកវិញក្នុងយុទ្ធនាការវគ្គជម្រុះក្នុងការប្រកួតទី២របស់ខ្លួន។
ពូល F
ក្រុមរបស់ហ្វីលីពីន Ceres-Negro ចាប់ផ្ដើមបានយ៉ាងល្អក្នុងយុទ្ធនាការ AFC Cup ២០១៨ ដោយបានបំបាក់បឹងកេត៩ទល់០ ដែលគ្រាប់ជ័យជម្នះនេះគឺត្រូវបានចាត់ទុកថា ជាជ័យជម្នះច្រើនគ្រាប់បំផុត។ នៅថ្ងៃអង្គារនេះ Ceres-Negro នឹងធ្វើដំណើរទៅកាន់ទឹកដីសិង្ហបុរីដើម្បីជួប Home United ដែលបានយកឈ្នះក្រុមមីយ៉ាន់ម៉ា Shan United ត្រឹមតែមួយគ្រាប់គត់កាលពីសប្ដាហ៍មុន។
ក្នុងការប្រកួតនេះក្រុមធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រតំបន់អាស៊ាន សង្ឃឹមថាអាចនាំយកបីពិន្ទុពីក្រុមម្ចាស់ផ្ទះបន្តដំណែងម្ដងទៀត។ ចំណែកបឹងកេតវិញ ក្រោយពីចាញ់យ៉ាងអាម៉ាស់បំផុត កំពុងតែត្រៀមខ្លួនយកបីពិន្ទុវិញ ពេលដែលពួកគេត្រូវទទួលភ្ញៀវ Shan United ក្នុងឋានៈជាម្ចាស់ជើងឯកកម្ពុជា-មីយ៉ាន់ម៉ាដូចគ្នា។
ក្រុមទើបបានកៅអីលេងលើកដំបូងបំផុត Shan នឹងធ្វើការប្រកួតនៅក្រៅដីរបស់ខ្លួនសម្រាប់ពានប្រចាំទ្វីបមួយនេះ ស្របពេលដែលបឹងកេតធ្លាប់បានជួបជាមួយ Magwe FC កាលពីវគ្គជម្រុះក្នុងពូលឆ្នាំ២០១៧ដែលកាលនោះ បឹងកេតរកបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះ។
Boeung Ket (CAM) v Shan United (MYA)
Venue: Olympic Stadium, Phnom Penh
Kick-off: February 27, 18:30 UTC+7
Home United (SIN) v Ceres Negros (PHI)
Venue: Jalan Besar Stadium, Singapore
Kick-off: February 27, 19:30 UTC+8
ចំណែកក្រុមដទៃទៀត៖ ពូល G
Yangon United (MYA) v FLC Thanh Hoa (VIE)
Venue: Thuwunna Stadium, Yangon
Kick-off: February 27, 15:30 UTC+6:30
Global FC (PHI) v Bali United (IDN)
Venue: Rizal Memorial Stadium, Manila
Kick-off: February 27, 19:30 UTC+8
ពូល H:
Song Lam Nghe An (VIE) v Johor Darul Ta’zim (MAS)
Venue: Vinh Stadium, Vinh
Kick-off: February 28, 15:30 UTC+7
Persija Jakarta (IDN) v Tampines Rovers (SIN)
Venue: Gelora Bung Karno Stadium, Jakarta
Kick-off: February 28, 18:30 UTC+7