សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC បានសម្រាចដាក់ទណ្ឌកម្ម លោក Orlando Marques Henriques នាយកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទាត់ទីម័រខាងកើត មិនអោយពាក់ព័ន្ធវិស័យបាល់ទាត់អស់មួយជីវិត ក្រោយរៀបចំអោយមានការធ្វើជាចាញ់ការប្រកួត។

លោក Orlando Marques Henriques  ត្រូវបាន AFC  រកឃើញថា បានទទួលយលព្រមសំណូក ១៥,០០០ ដូល្លារ ពី លោក Rajendran Kurusamy ដែលជាភាគីទី៣ ក្នុងការរៀបចំការប្រកួត ដោយបានទិញទឹកចិត្តកីឡាករ៧នាក់ នៅក្នុងក្រុមជម្រើសជាតិទីម័រខាងកើតអាយុក្រោម២៣ឆ្នាំ អោយធ្វើជាចាញ់ការប្រកួតទល់ជាមួយ ជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម២៣ឆ្នាំ ក្នុងព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ២០១៥។

យ៉ាងណាមិញ បច្ចុប្បន្នលោក Rajendran Kurusamy ត្រូវបានតុលាការនៃប្រទេសសិង្ហបុរី កាត់ទោសអោយជាប់ព័ន្ធនាគារ៤ឆ្នាំ បន្ទាប់ពីបានរកឃើញថាជាអ្នកដើមហេតុដែលបង្កើអោយមានអំពើពុករលួយ កាលពីឆ្នាំ២០១៥ផងដែរ៕

 

រូបភាព: The AFC