ឥណ្ឌូណេស៊ី​បាន​ចាប់​ផ្ដើម​រៀប​ចំ​ធ្ចើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ ​2018 Asian Games ដោយ​ពួក​គេ​បាន​ស៊ីញេ​យល់ព្រម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ទើប​ឡើង​លេង​ World Cup 2018 អ៊ីស្លង់។

សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី​ បាន​ជ្រើសរើស​កីឡដ្ឋាន​សម្រាប់​ត្រៀម​ទទួល​និង​រៀប​ចំ​ការ​ប្រកួត​នេះ​ហើយ​ ខណៈ​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ខែ​មករា​ខាង​មុខ។ ឥណ្ឌូណេស៊ី​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដែលមាន​ការ​ចូល​រួម​ពី​ក្រុម​ជម្រើស​ជាតិ ​U23​មក​ពី​ទ្វីប​អាស៊ី​ ហើយ​ក្រុម​របស់​ឥណ្ឌូណែស៊ី​ដែល​បង្វឹក​ដោយ​គ្រូ​សញ្ជាតិ​អេស្ប៉ាញ​ ដាក់​គោលដៅ​ឡើង​ដល់ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

Image result for Indonesia U-23

អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី​លោក Ratu Tisha Destria បាន​ប្រាប់​ទៅ ​CNN Indonasia ថា​៖” យើង​ចង់​ពង្រឹង​កម្រិត​របស់​ក្រុម​យើង​ ដោយ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ៗ​មុន​ពេល​ Asian Games មក​ដល់។ ការ​ប្រកួត​មិត្តភាព​នេះ​គឺ​ជា​អទិភាព​របស់​ក្រុម​ជម្រើស​ជាតិ​វ័យ​ក្រោម​២៣​ឆ្នាំ”។

តាម​ពិត​ទៅ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​វ័យ​ក្រោម​២៣​ឆ្នាំ​ បាន​លេង​មិត្តភាព​រួច​ទៅ​ហើយ​ ដោយ​បាន​ប្រកួត​ចាញ់​ក្រុម​ស៊ីរី ​U23​ក្នុង​លទ្ធផល​៣​ទល់​២​នៅ​កីឡដ្ឋាន  Wibawa Mukti Stadium៕