ការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) បានបញ្ចប់ការប្រកួតជាផ្លូវការហើយនៅក្នុងពូល A នាមុននេះបន្តិចជាលទ្ធផលគឺបានរកឃើញក្រុមដែលទទួលបានចំណាត់ថ្នាក់រៀងៗខ្លួនហើយ។

នៅក្នុងការប្រកួតចុងក្រោយនេះមានការទាត់ចូលទីគ្នាចំនួន១១គ្រាប់ ក្នុងចំណោម៣ប្រកួត​នោះជាលទ្ធផលរួមមាន U-18 ម៉ាឡេស៊ី បានស្មើជាមួយ U-18 ថៃ ស្របពេលដែល U-18 ទីម័រខាងកើត បានឈ្នះ U-18 សិង្ហបុរី និង១គូទៀត U-18 ឡាវ បានចាញ់ U-18 កម្ពុជា។

លទ្ធផលពីការប្រកួតទាំងស្រុង:

ពូល​ A នេះបានរកឃើញក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយតាំងពីប្រកួតទី៤​ ពោលគឺម៉ាឡេស៊ី, ថៃ ស្របពេលដែលសិង្ហបុរី ដែលមានឱកាសក្លាយជាក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ៣ បែរជាបានត្រឹមលេខ៤ ក្រោយចាញ់ទីម័រខាងកើត ខណៈ២ក្រុមទៀត កម្ពុជា ឈរនៅលេខ៥ និងឡាវស្ថិតនៅលេខ៦។

មើលតារាងចំណាត់ថ្នាក់ ម៉ាឡេស៊ី ជាក្រុមដែលនៅលេខ១ដដែល និងលេខ២ បានទៅលើថៃ មាន១៣ពិន្ទុស្មើគ្នា ប៉ុន្តែខុសត្រង់គ្រាប់បាល់ចំណេញ។

តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល A:

២ក្រុមនៃពូលនេះ រវាងម៉ាលេស៊ី ជាមួយថៃ នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អង្គុយរងចាំការឈ្នះរវាង៣ក្រុមនៅក្នុងពូល B រួមមាន វៀតណាម, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី នឹងមាន២ក្រុមឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលធ្វើការប្រកួតនៅថ្ងៃទី១៥ ខែដដែល៕

 

រូបភាព: Myanmar Football Federation