ឈ្មោះរបស់ កីឡាករ Egy Maulana Vikri បានក្លាយជាការពិភាក្សាជាសាធារណៈក្នុងប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍ជាមួយក្រមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម១៩ឆ្នាំ កាលពីពេលថ្មីៗនេះ។

សមត្ថភាពដ៏ល្អរបស់ Egy Maulana Vikri ត្រូវបានគេដាក់ឈ្មោះថា Lionel Messi Indonesia។ ស្របពេលដែលអ្នកអត្ថាធិប្បាយបាល់ទាត់ដែលតែងតែអត្ថាធិប្បាយការប្រកួតរបស់ក្រុមជម្រើសជាតិ U-19 ឥណ្ឌូនេស៊ី ដែលហៅថា Egy Maulana ថាជា Egy Messi ដែរ។

ទោះជាយ៉ាងណាក៏ដោយពាក្យនេះបានធ្វើឱ្យឪពុកម្ដាយរបស់ Egy លោក Syarifudin ត្អូញត្អែរ។ គ្រាឪពុករបស់បានទាក់ទងជាមួយគ្រូបង្វឹក លោក Indra Sjafri និងបាននិយាយថាគាត់មិនចូលចិត្តទេប្រសិនបើកូនរបស់គាត់ត្រូវបានគេហៅថា Egy Messi។ ឪពុករបស់គេមិនទទូចថាកូនប្រុសរបស់គាត់មិនមែនជា Messi នោះទេ តែគាត់ជឿជាក់ថាកូនរបស់គាត់អាចមានឥទ្ធិពលជាង Messi ទៅទៀត។

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយគ្រូបង្វឹក លោក Indra Sjafri ប៉ុន្មានថ្ងៃមុន។ គ្រូបង្វឹករូបនេះបាននិយាយថាគាត់ត្រូវបានឪពុក Egy ទាក់ទងដោយផ្ទាល់តាមទូរស័ព្ទហើយឪពុករបស់ Egy បានប្រាប់គ្រូបង្វឹកថាគាត់មិនចូលចិត្តអោយគេហៅកូនរបស់ថា Messi នោះទេ។

«សូមកុំហៅគេថា Egy Messi ព្រោះខ្ញុំត្រូវបានទាក់ទងដោយផ្ទាល់ជាមួយឪពុករបស់ Egy គាត់ខឹងកូនប្រុសរបស់គាត់ត្រូវបានគេហៅថា Egy Messi ។ គាត់បាននិយាយថាកូនប្រុសរបស់ខ្ញុំមិនមែន Lionel Messi ទេ កូនប្រុសរបស់ខ្ញុំអាចអស្ចារ្យជាង Messi ទៅទៀត»។ សម្ដីគ្រូបង្វឹកដដែល។

លើសពីនេះទៅទៀតគ្រូបង្វឹកវ័យ៥៤ឆ្នាំរូបនេះ បានស្នើសុំឱ្យសាធារណជនកុំនិយាយបំផ្លើសកីឡាករនៅក្នុងក្រុមរបស់គាត់។ គ្រូបង្វឹកសន្មតថាកីឡាករនៅក្នុងក្រុមគឺមានវ័យក្មេងណាស់ ហើយសំខាន់ណាស់ដែលត្រូវការការលេងជាក្រុម មិនត្រូវបានបន្លិចខ្លាំងពេកទេ។

ចាំបានថា យុវជននៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី វ័យ១៧ឆ្នាំ កីឡាករ Egy Maulana Vikri ត្រូវបានពត៌មានចចាមអារាមមួយបានលើកឡើងថា  មានក្លិបនៅអ៊ឺរ៉ុបចំនួន៣ចង់បានយករូបគេទៅរួមជាមួយក្លិបរៀងៗខ្លួនដោយមិនចាំបាច់ធ្វើតេស្តសមត្ថភាព ដែលរួមមានដូចជា AS Monoco នៅលីគកំពូលបារាំង, Espanyol B នៅអេស៉្បាញ់ និង Inter Milan នៅអ៊ីតាលី៕

 

ចូលអាន: ល្បីថា យុវជនឥណ្ឌូនេស៊ី មួយរូបនេះ មានក្លិបនៅអ៊ឺរ៉ុប៣ចង់បានយកទៅរួមក្លិបដោយមិនចាំបាច់ធ្វើតេស្ត

 

រូបភាព: bola.kompas