នាល្ងាចថ្ងៃទី១១ ខែកញ្ញា នេះការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) នឹងបន្តការប្រកួតទី៤ នៅក្នុងពូល B ជាមួយនឹងគូពិសេស១គូ រវាងក្រុមខ្លាំង២ត្រូវប៉ះគ្នា។

ប្រកួតទី៤ នៃពានរង្វាន់នេះ ធ្វើឡើងនៅលើទីលានតែមួយនឹងមានការប្រកួតចំនួន២គូដូចសព្វដងដដែល ពោលគឺចាប់ផ្ដើមជាមួយនឹងការប្រកួតរវាងគូពិសេស ដោយក្រុមខ្លាំង U-18 ឥណ្ឌូនេស៊ី ត្រូវជួបប្រកួតជាមួយ U-18 វៀតណាម និងគូចុងក្រោយ U-18 ហ្វីលីពីន ត្រូវតតាំងជាមួយម្ចាស់ផ្ទះ U-18 មីយ៉ាន់ម៉ា។

កម្មវិធីប្រកួតពេញលេញ៖

 

បញ្ជាក់ថា ម៉ោងនៅប្រទេសមីយ៉ាន់ម៉ា ដើរយឺតជាងម៉ោងនៅកម្ពុជា ៣០ នាទី បានសេចក្ដីថា ការប្រកួតនៅម៉ោង ១៥:០០ ស្មើនឹងម៉ោង ១៥:៣០ ម៉ោងនៅកម្ពុជា។

 

រូបភាព: Myanmar Football Federation