សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ាន AFF បានធ្វើការជ្រើសរើសកីឡាករជម្រើស១១នាក់ដ៏ល្អបំផុតប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់ របស់សហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ាន។

ការជ្រើសរើសនេះ គឺរើសចេញពីកីឡាករដែលបានចូលរួមប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2016 ដែលបានធ្វើកាលពីឆ្នាំ២០១៦។

ស្ថិតក្នុងក្របខ័ណ្ឌប្រចាំតំបន់ ដែលមានប្រទសចំនួន១១ចូលរួមប្រកួត រួមមាន ថៃ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី កម្ពុជា ឡាវ ព្រុយណេ និងទីម័រខាងកើត សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ានបានជ្រើសរើសសមាសភាពកីឡាករចំនួន១១នាក់ដែលជាជម្រើសល្អបំផុតនៅក្នុងតំបន់។

ការជ្រើសរើសគឺរើសយកមកពីកីឡាករដែលស្ថិតនៅក្នុងការប្រកួតជុំចុងក្រោយ ដែលមានប្រទេសចំនួន៨ប្រកួតជម្រុះក្នុងពូល មានដូចជា ពូល A ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ពូល B ម៉ាឡេស៊ី មីយ៉ាន់ម៉ា  កម្ពុជា វៀតណាម។

ជាផ្លូវការគឺមានតែប្រទេសចំនួន៥ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងជម្រើស១១នាក់ដ៏ល្អបំផុតប្រចាំឆ្នាំ នោះគឺ កីឡាករមកពីថៃ ចំនួន៤នាក់ ឥណ្ឌូនេស៊ី ចំនួន៤នាក់ ( ប្រទេសទាំង២បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ ) ម៉ាឡេស៊ី ១នាក់ វៀតណាម ១នាក់ និងសិង្ហបុរី នាក់។

ខាងក្រោមគឺជាឈ្មោះកីឡាករទាំង១១ដែលល្អបំផុតនៅក្នុងតំបន់អាស៊ាន:

គួររំលឹកថា កាលពីឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន ( AFF Suzuki Cup 2016 ) គឺបានទៅលើក្រុមជម្រើសជាតិថៃ ក្រោយយកឈ្នះ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផលសរុបទាំង២ជើង ៣ទល់២៕

 

រូបភាព: fourfourtwo