ក្លិបមកពីហ្វីលីពីន Ceres Negros ដែលមកពីតំបន់អាស៊ានតែមួយគត់ ដែលបានឡើងទៅប្រកួតពានរង្វាន់ក្លិបលំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2017 នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់ បានជ្រុះចេញពីកម្មវិធីហើយ ក្រោយចាញ់ FC Istiklol ម្សិលមិញ។

ការប្រកួតដែលធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាច ម៉ោងនៅហ្វីលីពីន នាកីឡដ្ឋាន Panaad Park and Stadium បញ្ចប់ទៅដោយ Ceres Negros បានស្មើជាមួយ FC Istiklol ដោយលទ្ធផល ១ទល់១ តែសរុបទាំង២ជើង ចាញ់រហូតដល់ ១ទល់៥។

បរាជ័យនេះធ្វើអោយ Ceres Negros ត្រឹវហាលអាវ នឹងងស់ឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រប្រចាំតំបន់៕

ទស្សនាវីដេអូហាយឡាយការប្រកួតរវាងក្រុមទាំង២:

 

រូបភាព: Ceresfootball / Home United FC

វីដេអូ: The AFC Hub