ការប្រកួតកីឡាប្រចាំតំបន់អាស៊ាន ហៅកាត់ថា SEA Games បានឈានចូលដល់ថ្ងៃទី៩ ខណៈមេដាយចំនួន២០៩គ្រឿងត្រូវបានចាយអស់គិតត្រឹមថ្ងៃទី២១ ខែសីហា ម្សិលមិញ។

គិតត្រឹមថ្ងៃទី២១ ខែសីហា ម្សិលមិញ ម្ចាស់ផ្ទះម៉ាឡេស៊ី នាំមុខគេដោយរកមេដាយមាសបានរហូតដល់២៥គ្រឿង ប្រាក់១៩ និងសំរឹទ្ធ១៥ សរុប៥៩មេដាយ តាមពីក្រោយដោយសិង្ហបុរី នៅលេខ២ និងឥណ្ឌូនេស៊ី នៅលេខ៣។

មេដាយចំនួន២០៩គ្រឿងគឺបានចាយអស់ទៅលើប្រទេសចំនួន១០ រួមមានឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ានម៉ា, សិង្ហបុរី, ហ្វីលីពីន, ថៃ, វៀតណាម, ព្រុយណេ, ឡាវ, កម្ពុជា នៅឡើយតែទីម័រខាងកើតមួយប៉ុណ្ណោះដែលមិនទាន់រកមេដាយបាននៅឡើយ។

មេដាយសរុបគិតត្រឹមថ្ងៃទី៩:

 

រូបភាព: kualalumpur2017