ការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ 2017 SEA Games លើកទី២៩ ឆ្នាំ ២០១៧ ដែលគ្រោងនឹងធ្វើនៅប្រទេសម៉ាឡេស៊ី នឹងឈានចូលមកដល់នៅប្រមាណជាង ២ ខែទៀតប៉ុណ្ណោះ ខណៈការត្រៀមខ្លួនរបស់បណ្ដារប្រទេសដែលជាសមាជិកចូលរួមការប្រកួតនេះ ក៏បានចាប់ផ្ដើមបណ្ដើរៗផងដែរ។
ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games ត្រូវបានស្គាល់ថាជាព្រឹត្តិការណ៍កីឡាដែលធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានការប្រកួតជម្រុះទៅដោយគ្រប់ប្រភេទវិញ្ញាសារកីឡា ធ្វើឡើងនៅរៀងរាល់ ២ ឆ្នាំម្ដង ដោយមានការចូលរួមពីប្រទេសចំនួន ១១ ដែលជាសមាជិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន ព្រុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, ទីម័រខាងកើត និងវៀតណាម។
សម្រាប់ឆ្នាំ២០១៧ នេះ កីឡា SEA Games លើកទី២៩ នឹងធ្វើឡើងនាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមាន៣៨ ប្រភេទវិញ្ញាសារកីឡា ស្មើនឹង៤០៥កម្មវិធីប្រកួត គ្រោងនឹងធ្វើពិធីបើកនៅថ្ងៃទី១៩ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
ប្រភេទកីឡាទាំង ៣៨ រួមមាន៖
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games បានបង្កើតឡើងតាំងពីឆ្នាំ ១៩៥៩ ស្របពេលដែលអត្តពលិកមកពីប្រទេសទទួលជោគជ័យជាងគេ ពោលគឺឈ្នះមេដាយមាស សរុបតាំងពីឆ្នាំ១៩៥៩ មកចំនួន ២០៨៩ មេដាយមាសក្នុងចំណោមនៃការបង្ហាញខ្លួន ២៨ ដងពុំដែលខកខានចាប់តាំងពីបង្កើតមក។
មើលត្រួសៗអំពីចំណាត់ថ្នាក់សរុប ផ្ដោតទៅលើមេដាយមាស ពីលើចុះក្រោម: