លោក Park Hang Seo គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​វៀតណាម​បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​២៣​នាក់ ​សម្រាប់​ត្រៀម​ប្រកួត​ជម្រុះ ​AFC Asian Cup ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អាហ្គានីស្ថាន​នៅ​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​នេះ​។

កីឡាករ​មក​ពី​ក្លឹប​ Hoang Anh Gai Lai មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​ច្រើន​ជាង​គេ​ ដោយ​មាន​កីឡាករ​៥​នាក់​រួម​ទាំង​ Messi Vietnam, Nguyen Cong Phoung ផង​ដែរ។ គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​ក៏​បាន​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ចាំ​ទី​ Pham Van Coung ដែលកំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ក្លឹប ​Quang Nam នៃ​លីក​កំពូលវៀតណាម។

Related image

ក្រុម​ផ្កាយក្រហម​មួយ​នេះ​បាន​ប្រមូលផ្ដុំ​កីឡាករ​កាល​ពី​ម្សិលមិញ​ខណៈ​ពួក​គេ​មាន​ពេល​មួយ​សប្ដាហ៍​ក្នុង​ការ​ហ្វឹកហាត់​​ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន​My Dinh Stadium។ ខាងក្រោម​នេះ​ជា​កីឡាករ​ទាំង​អស់៖

អ្នកចាំទី:  Bùi Tiến Dũng (FLC Thanh Hóa), Nguyễn Tuấn Mạnh (S. Khánh Hòa), Phạm Văn Cường (Quảng Nam).

ខ្សែការពារ: Vũ Xuân Cường (FLC Thanh Hóa), Vũ Ngọc Thịnh (Hải Phòng), Trần Đình Trọng (Sài Gòn), Đoàn Văn Hậu (Hà Nội),  Âu Văn Hoàn (TP.HCM), Vũ Văn Thanh (HAGL), Bùi Tiến Dũng (Viettel).

ខ្សែបម្រើr: Nguyễn Văn Toàn, Trần Minh Vương (HAGL), Đinh Thanh Trung, Nguyễn Huy Hùng (Quảng Nam), Đỗ Duy Mạnh (Hà Nội), Lương Xuân Trường (Gangwon, Hàn Quốc), Nguyễn Quang Hải (Hà Nội), Đỗ Văn Thuận (Sài Gòn), Vũ Minh Tuấn (Than Quảng Ninh).

ខ្សែប្រយុទ្ធ: Nguyễn Công Phượng (HAGL), Nguyễn Văn Quyết (Hà Nội), Nguyễn Anh Đức (B.Bình Dương), Hà Đức Chinh (SHB.Đà Nẵng).
Image Credit: Vietnamnet