ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំថៃ បានដឹកដៃ ក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំវៀតណាម ឡើងទៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះគូប្រកួតរៀងខ្លួននៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញនេះ។

អាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ U-15 ថៃ បានយកឈ្នះ U-15 ម៉ាឡេស៊ី ដោយលទ្ធផល ១ទល់០ ដែលជាការរកគ្រាប់បាល់បាន១គ្រាប់គត់ដោយកីឡាករ Jakkrapong Sanmahung នៅនាទី១៧ ដែលគ្រប់គ្រាន់សម្រាប់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។

ដោយឡែក U-15 វៀតណាម មុននឹងអាចឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនេះ គឺបានយកឈ្នះ U-15 អូស្ត្រាលី ដោយលទ្ធផល ២ទល់០។

ដូច្នេះក្រុមទាំង២នឹងត្រូវជួបគ្នានៅល្ងាចថ្ងៃទី២២ ខែកក្កដា ស្អែកនេះ ដែលនឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាច នាកីឡដ្ឋាន Chonburi Stadium ដែលជាកីឡដ្ឋានរបស់ខេត្តផ្ទាល់។

កម្មវិធីប្រកួតពេញលេញ:

 រូបភាព: aseanfootball.org