ដើម្បីលើកទឹកចិត្តដល់អត្តពលិក រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងផ្តល់រង្វាន់ដល់អត្តពលិករបស់ខ្លួនដែលឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី Asian Games ឆ្នាំ២០១៨ ជាមួយនឹងប្រាក់រង្វាន់ចំនួន១ពាន់លានរូពី (IDR1) ប្រហែល ៧៣,០០០ដុល្លារ ដែលត្រូវបានផ្ដល់ដោយផ្ទាល់ ដោុអនុប្រធានាធិបតី លោក Jusuf Kalla។
នៅក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី Asian Games ឆ្នាំ២០១៨ ឥណ្ឌូនេស៊ី បានដាក់គោលដៅក្នុងការឈ្នះមេដាយមាសចំនួន២០ដើម្បីបំពេញតាមគោលដៅតំណែងកំពូលទាំង១០។
អនុប្រធានាធិបតី លោក Jusuf Kalla (JK) បាននិយាយថា៖ «ដោយសារ តែមិនភ្លេចក្រៅពីការកោតសរសើរចំពោះភាពអស្ចារ្យរបស់អ្នកទាំងអស់ រដ្ឋាភិបាលបានឆ្លើយតបដោយផ្ដល់ប្រាក់រង្វាន់ខ្ពស់ជាងនេះសម្រាប់កីឡាអាស៊ី»។
លោក Jusuf Kalla និយាយថាតម្លៃដែលផ្តល់ឱ្យក្នុងប្រាក់រង្វាន់នេះមិនមែនជារឿងដ៏សំខាន់ទេ។ អ្វីដែលសំខាន់បំផុតគឺជាសញ្ញានៃការដឹងគុណរបស់រដ្ឋាភិបាលចំពោះអត្តពលិក។
«គន្លឹះសំខាន់គឺមោទនភាពជាតិដែលអ្នកបានផ្តល់ឱ្យយើងទាំងអស់គ្នា»។ លោកបានមានប្រសាសន៍បន្ថែម។
លោក JK ក៏សង្ឃឹមផងដែរថាអត្តពលិកមានភាពរឹងមាំជាងមុន ក្នុងការហ្វឹកហាត់។ រដ្ឋាភិបាលសន្យាថានឹងបន្ធូរបន្ថយថវិកាក្នុងការរៀបចំសម្រាប់កីឡាអាស៊ី ឆ្នាំ២០១៨នេះ។
JK បាននិយាយថា៖ «ជាការពិតណាស់យើងសង្ឃឹមសម្រាប់ការល្អប្រសើរជាងមុន»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ឆ្នាំ២០១៨ ( Asian Games 2018 ) គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៨ ជាមួយនឹងកីឡាចំនួន៤២ប្រភេទ លើវិញ្ញាសារ៤៨៤វិញ្ញាសារកីឡា ដោយមានប្រទេសមកជុំវិញទ្វីបអាស៊ីចូលរួមប្រកួត។
ព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី គឺជាព្រឹត្តិការណ៍កីឡាដែលធំជាងគេប្រចាំទ្វីប មានការប្រកួតចម្រុះគ្រប់ប្រភេទកីឡាសំខាន់ៗ ដែលធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្ដង ដោយបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៥១មក៕
រូបភាព: netralnews