ការប្រកួតកីឡាប្រចាំតំបន់អាស៊ាន ហៅកាត់ថា SEA Games បានឈានចូលដល់ថ្ងៃទី៥ ខណៈមេដាយចំនួន៥១គ្រឿងត្រូវបានចាយអស់គិតត្រឹមថ្ងៃទី១៨ ខែសីហា ម្សិលមិញ លើប្រភេទកីឡាចំនួន៣។

គិតត្រឹមថ្ងៃទី១៨ ខែសីហា ម្សិលមិញ ម្ចាស់ផ្ទះម៉ាឡេស៊ី នាំមុខគេដោយរកមេដាយមាសបានរហូតដល់៧គ្រឿង ប្រាក់៤ និងសំរឹទ្ធ៣ សរុប១៤មេដាយ តាមពីក្រោយដោយសិង្ហបុរី នៅលេខ២ និងមីយ៉ាន់ម៉ា នៅលេខ៣។

កីឡាចំនួន៣ប្រភេទដែលបានដំណើរការអោយប្រកួតដណ្ដើមយកមេដាយរួមមាន កីឡាបាញ់ព្រួញ, កីឡាសីឈិនឡុន និងកីឡាក្នុងទឹក។

ជាលទ្ធផលបានបង្ហាញថា មេដាយទាំង៥១គ្រឿងគឺបានទៅលើប្រទេសស្ទើរតែទាំងអស់ រួមមានឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ានម៉ា, សិង្ហបុរី, ហ្វីលីពីន, ថៃ, វៀតណាម, ព្រុយណេ, ឡាវ, កម្ពុជា នៅឡើយទេទីម័រខាងកើតមួយប៉ុណ្ណោះដែលមិនទាន់រកមេដាយបាននៅឡើយ។

មេដាយសរុបគិតត្រឹមថ្ងៃទី៥:

សម្រាប់នៅថ្ងៃទី១៩ ខែសីហា នេះមានការប្រកួតចំនួន៦ប្រភេទកីឡា រួមមានការប្រកួតដណ្ដើមយកមេដាយមាន៣ប្រភេទកីឡា៕

 

រូបភាព: kualalumpur2017