បន្ទាប់ពីធ្វើការប្រមូលផ្ដុំហ្វឹកហាត់តាំងពីថ្ងៃទី២៩ ខែឧសភា ឈុតជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ ដែលជាឈុតត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 បានធ្វើការត្រៀម និងប្រកួតមិត្តភាពមុនទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាមួយនេះ។
ត្រឹមសប្ដាហ៍ទី៣នេះ U-22 ម៉ាឡេស៊ី បានប្រកួតមិត្តភាពនៅក្នុងស្រុក ក៏ដូចជាចេញទៅបោះជុំរំហ្វឹកហាត់ និងប្រកួតមិត្តភាពនៅប្រទេសចិន ជាពិសេសបានប្រកួតជាមួយ U-22 ចិន ផងដែរ។
ជាលទ្ធផលរួមមាន៖
U-22 ម៉ាឡេស៊ី នឹងបន្តហ្វឹកហាត់បន្តទៀតរហូតដល់ថ្ងៃទី២៣ ខែមិថុនា ទើបធ្វើការរំសាយ មុនចូលរួមប្រកួតព្រឹត្តិការណ៍កីឡា SEA Games 2017 នេះ។
គួរបញ្ជាក់ថា ម៉ាឡេស៊ី បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ នៅក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games 2017 ដែលគ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕