ខ្សែបម្រើវ័យ២៣ឆ្នាំ នៃក្រុមបាល់ទាត់ជម្រើសជាតិថៃ កីឡាករ Chanathip Songkrasin ដែលជាកីឡាកររបស់ក្លិប Muangthogn United នឹងទើបតែផ្លាស់ទៅចូលរួមជាមួយក្លិប Hokkaido Consadole Sapporo នៅលីគកំពូលជប៉ុន ក្នុងលក្ខខណ្ឌខ្ចីជើង បានបង្ហាញខ្លួនជាផ្លូវការលើកដំបូងជាមួយក្លិបថ្មីហើយក្រោយចូលរួមបានជាង១ខែរួចមក។
ការបង្ហាញខ្លួនរបស់ Chanathip Songkrasin ដែលគ្រប់គ្នានិយមហៅថា Messi Jay គឺនៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ Levain Cup 2017 ទល់នឹង Cerezo Osaka ក្នុងជើងទី២។
Messi Jay ត្រូវបានផ្លាស់ប្ដូរចូលនៅវគ្គទី២ គ្រាដែលក្លិបត្រូបានគេនាំមុខមុន ១ទល់០ កាលពីវគ្គទី១ រួចមក យ៉ាងណាមិញ Chanathip Songkrasin បានត្រឹមតែបង្ហាញទម្រង់លេងដ៏លេចធ្លោនៅក្នុងការប្រកួតតែប៉ុណ្ណោះ តែមិនអាចជួយក្រុមអោយយកឈ្នះ ក្លិប Cerezo Osaka បានឡើយដោយរក្សាលទ្ធផល ១ទល់០ នេះរហូតដល់ចប់ការប្រកួត។
តោះ ទស្សនាវីដេអូបង្ហាញពីទម្រង់លេងរបស់ Chanathip Songkrasin ខាងក្រោម:
គួររំលឹកថា ខ្សែបម្រើវ័យ២៣ឆ្នាំ នៃក្រុមបាល់ទាត់ជម្រើសជាតិថៃ កីឡាករ Chanathip Songkrasin បានផ្លាស់ទៅចូលរួមជាមួយ Hokkaido Consadole Sapporo ក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេល១ឆ្នាំកន្លះ តាំងពីចុងខែមីថុនា ខណៈកិច្ចសន្យារវាងក្លិប និងកីឡាករ ត្រូវបានព្រមព្រៀងតាំងពីដើមខែមករាមកម្លេះ៕
រូបភាព៖ Hokkaido Consadole Sapporo