សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF ) នា២ថ្ងៃខាងមុខនេះ នឹងរៀបចំអោយមានការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់របស់ខ្លួន ជាមួយពានរង្វាន់ដែលមានឈ្មោះថា AFF U-18 Championship 2017 ដែលធ្វើឡើងនៅទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា។

ពានរង្វាន់ដែលធ្វើឡើងជារៀងរាល់ឆ្នាំនេះ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០៤ ខែកញ្ញា រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានប្រទេសចំនួន១១ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះមីយ៉ាន់ម៉ា, ថៃ, កម្ពុជា, វៀតណាម, ម៉ាឡេស៊ី, ទីម័រខាងកើត, សិង្ហបុរី, ឡាវ, ឥណ្ឌូនេស៊ី, ហ្វីលីពីន និងព្រុយណេ។

ការប្រកួតនឹងត្រូវបែងចេកចេញជា២ពូល ពូល A មាន៦ក្រុម និងពូល B មាន៥ក្រុម ធ្វើការប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ ២ក្រុមដែលមានពិន្ទុច្រើនជាងគេនឹងបានឡើងទៅប្រកួតនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយធ្វើការប្រកួតនៅលើកីឡដ្ឋានចំនួន២ មានដូចជាកីឡដ្ឋាន Thuwunna Stadium និងកីឡដ្ឋាន Aung San Stadium។

តារាងបែងចែកពូល:

កម្មវិធីប្រកួតទាំងស្រុង:

សម្រាប់វគ្គជម្រុះតាមពូល៖

សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖

បញ្ជាក់ថា ពានរង្វាន់នេះដើមឡើយគឺមានឈ្មោះថា ពានរង្វាន់ជើងឯកយុវជនអាស៊ានអាយុក្រោម១៩ឆ្នាំ ខណៈឆ្នាំនេះបន្ថយមកនៅត្រឹមអាយុក្រោម១៨ឆ្នាំ ដោយជើងឯកកាលពីឆ្នាំ២០១៦ គឺបានទៅក្រុមយុវជនអាយុក្រោម១៩ឆ្នាំ អូស្រ្តាលី៕

 

រូបភាព: goal.com & aseanfootball